ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសង្ឃឹមថាថៃបន្តគោរពកិច្ចព្រមព្រៀង GBC និងរួមចំណែកដល់ការខ័ណ្ឌសីមាព្រំដែនដោយសន្តិវិធី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា ចាប់តាំងពីបទឈប់បាញ់នៅខែធ្នូ ឆ្នាំ២០២៥ មកទល់ពេលបច្ចុប្បន្ន ភាគីកម្ពុជា និងភាគីថៃ តែងតែប្រកាសជំហរគោរព និងអនុវត្តតាមខ្លឹមសារនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាង កម្ពុជា និងថៃដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

តាមរយះបណ្តាញសង្គមហ្វេសបុកសម្តេចធិបតីបានលើកឡើងថា កម្ពុជាសង្ឃឹមថា ភាគីថៃនឹងបន្តគោរពយ៉ាងម៉ឺងម៉ាត់ចំពោះខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសចំណុចទី៣ ដែលបានកំណត់ថា កិច្ចព្រមព្រៀងទាំងអស់ក្រោមសេចក្តីប្រកាសនេះ មិនត្រូវប៉ះពាល់ដល់ដំណើរការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ។ ភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចឱ្យគណៈកម្មការចំរុះព្រំដែន បន្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័ស ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។
ក្នុងសារដដែល ក៏បានបញ្ជាក់ផងដែរថា ភាគីទាំងពីរនឹងប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខដល់ក្រុមការងារវាស់វែងនៅលើទីតាំងជាក់ស្តែង រួមទាំងការការពារពីគ្រោះថ្នាក់មីន។ ជាមួយគ្នានេះ ការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ នឹងត្រូវផ្តល់អាទិភាពខ្ពស់ជាមុនគេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការចំរុះព្រំដែនរបស់ប្រទេសទាំងពីរ អាចចាប់ផ្តើមអនុវត្តការងារវាស់វែងបានយ៉ាងឆាប់រហ័ស និងដោយស្មោះត្រង់ តាមស្មារតីដែលបានឯកភាពគ្នា ដើម្បីឈានទៅរកការខ័ណ្ឌសីមាព្រំដែនឱ្យបានច្បាស់លាស់ដោយសន្តិវិធី។
សម្តេចបានសង្កត់ធ្ងន់ថា ការខ័ណ្ឌសីមាព្រំដែនឱ្យបានច្បាស់លាស់ នឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់សន្តិភាពយូរអង្វែង និងធានាឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ អាចរស់នៅដោយសុខសាន្ត។ ក្នុងន័យនេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ដំណើរការនេះ៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


