Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! កិច្ចពិភាក្សាអាមេរិក-អ៊ីរ៉ង់ ទទួលបរាជ័យ

បានផុស

នៅ

កិច្ចប្រជុំរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅប្រទេសប៉ាគីស្ថាន បានបញ្ចប់ហើយក្រោយចាយពេលជាង២០ម៉ោង ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយគឺ ភាគីទាំងពីរមិនបានឈានដល់កិច្ចព្រមព្រៀងទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូប៖ Reuters)

តាមការបញ្ជាក់ពីអនុប្រធានាធិបតីអាមេរិក JD Vance នៅថ្ងៃអាទិត្យទី១២ខែមេសាឆ្នាំ២០២៦, ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ច្បាស់ៗនូវ «បន្ទាត់ក្រហម» របស់ខ្លួន ប៉ុន្តែអ៊ីរ៉ង់មិនយល់ព្រមតាមលក្ខខណ្ឌឡើយ។

លោក Vance បន្ថែមថា សហរដ្ឋអាមេរិក មកកាន់កិច្ចចរចានេះដោយភាពបត់បែន និងក្នុងចិត្តស្មោះត្រង់ ប៉ុន្តែវាជារឿងដែលគួរឲ្យសោកស្តាយ ដែលភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាបាន។

(រូប៖ Reuters)

លោកបញ្ជាក់ថា៖ «យើងចាកចេញពីទីនេះជាមួយនូវសំណើដ៏សាមញ្ញបំផុតមួយ ដែលគួរយល់ថា នេះគឺជាការផ្ដល់ជូនចុងក្រោយ និងល្អបំផុតរបស់យើងហើយ។ យើងនឹងរង់ចាំមើលថាតើអ៊ីរ៉ង់នឹងព្រមទទួលយកវាដែរឬទេ»។

មុននេះ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ បាននិយាយរួចហើយថា លោកអត់ខ្វល់ចំពោះកិច្ចព្រមព្រៀងសន្តិភាពទេ។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅសេតវិមាន មុនពេលចាកចេញទៅកាន់ទីក្រុង Miami លោកត្រាំបញ្ជាក់ថា លោកមិនខ្វល់ថាមានអ្វីកើតឡើងចំពោះការចរចាជាមួយអ៊ីរ៉ង់ឡើយ ព្រោះ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ក៏យើងជាអ្នកឈ្នះដែរ។ ទោះបីជាយើងសម្រេចបានកិច្ចព្រមព្រៀង ឬក៏អត់ វាមិនមានអ្វីខុសប្លែកសម្រាប់រូបខ្ញុំឡើយ»៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម