Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរាប់រយនាក់ធ្វើដំណើរមកដល់ខេត្តក្រចេះដោយ​ធ្វើដំណើរតាមរថយន្តក្រុងឥតគិតថ្លៃ

បានផុស

នៅ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ពលរដ្ឋ កម្មករ-កម្មការិនី បានចាប់ផ្តើមធ្វើដំណើរទៅកាន់ស្រុកកំណើតរៀងៗខ្លួន ដើម្បីជួបជុំក្រុមគ្រួសារក្នុងក្តីសប្បាយរីករាយ។ ​

ជាក់ស្តែង នៅរសៀលថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៦ នេះ មានប្រជាពលរដ្ឋនិងកម្មករបាន​ធ្វើដំណើរមកកាន់ខេត្តក្រចេះ តាមរយៈរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញដោយមិនបង់ប្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្តល់សេវាដឹកជញ្ជូនឥតគិតថ្លៃនេះ បានជួយសម្រាលបន្ទុកចំណាយបានមួយកម្រិតធំ ជាពិសេសសម្រាប់​ពលរដ្ឋ​ដែលមានជីវភាពខ្វះខាត។

​ប្រជាពលរដ្ឋដែលបានធ្វើដំណើរមកដល់ទឹកដីខេត្តក្រចេះបានបង្ហាញទឹកមុខញញឹមស្រស់ស្រាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យទានធំៗបែបនេះ។

ពលរដ្ឋ​បានកត់សម្គាល់ថា ការធ្វើដំណើរតាមរថយន្តក្រុងមិនត្រឹមតែចំណេញថវិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសុវត្ថិភាពខ្ពស់និងផាសុកភាពផងដែរ។ ​

ការរៀបចំរថយន្តក្រុងសាធារណៈសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្តនានាដោយឥតគិតថ្លៃនេះ ដើម្បីបង្កលក្ខណៈ​ងាយស្រួលនិងកាត់បន្ថយការចំណាយដល់​ប្រជាពលរដ្ឋ ក្នុងបំណងឱ្យ​ពលរដ្ឋ​បានទៅដល់ស្រុកកំណើតជួបជុំសាច់ញាតិដោយស្នាមញញឹម ដើម្បី​អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ៕

អត្ថបទ៖ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម