ព័ត៌មានជាតិ
ទូតអាមេរិក ជួយផ្សព្វផ្សាយគុនល្បុក្កតោ តាមរយៈផលិតវីដេអូបុណ្យចូលឆ្នាំខ្មែរ
ស្ថានទូតអាមេរិកនៅភ្នំពេញ សូមចូលរួមជូនពរដោយអស់ពីចិត្តដល់ប្រជាជនកម្ពុជា ក្នុងឱកាសចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! ក្នុងឱកាសពិធីបុណ្យដ៏សំខាន់នេះ ស្ថានទូតមានក្តីសោមនសន្សរីករាយ ក្នុងការបង្ហាញនូវទស្សនីយភាពវីដេអូ អបអរពិធីបុណ្យចូលឆ្នាំខ្មែរ ៖ «រួមគ្នារក្សាមរតកខ្មែរ ៖ ការរំលឹកដល់ក្បាច់គុនល្បុក្កតោ» ដែលជាការស្វែងយល់ពីសិល្បៈគុនដ៏ចំណាស់ពីបុរាណរបស់កម្ពុជា។

វីដេអូដែលបានផលិតនេះមានរយៈពេល ៥និង ៣២ នាទី ត្រូវបានចែករំលែកនៅតាមរយៈបណ្តាញសង្គមដូចជា Facebook, YouTube, Instagram និង X យ៉ាងទូលំទូលាយ។
ក្នុងវីដេអូនេះ មន្ត្រីអាមេរិកមួយក្រុមធ្វើការស្វែងយល់ពីប្រវត្តិក្បាច់គុនខ្មែរដែលជានិមិត្តសញ្ញានៃភាពខ្លាំង ភាពអត់ធន់ និងអត្តសញ្ញាណជាតិខ្មែរ។ ការផលិតវីដេអូនេះឡើង ក៏ដើម្បីបង្ហាញពីឫសគល់វប្បធម៌ដែលចាក់យ៉ាងជ្រៅក្នុងសិល្បៈគុនមួយនេះ ព្រមទាំងសារៈសំខាន់នៃស្មារតីខ្មែរ។

វីដេអូនេះ ក៏មានការចូលរួមថតពីលោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាមេរិក និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ មន្រ្តីជាន់ខ្ពស់ទាំងពីរបានចែករំលែកពីសារៈសំខាន់នៃការផ្ទេរប្រពៃណីបុរាណទៅជំនាន់ក្រោយ និងការសហការបន្តរវាងអាមេរិក និងកម្ពុជា ក្នុងការអភិរក្សវប្បធម៌។

ស្ថានទូតអាមេរិកនៅភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកដែលបានធ្វើឱ្យគម្រោងនេះអាចកើតមានបាន រួមមាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សារមន្ទីរជាតិកម្ពុជា និងផលិតករវីដេអូ លោក សុខ ចាន់រ៉ាដូ និងក្រុមការងាររបស់លោក៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


