សន្តិសុខសង្គម
នគរបាលខេត្តស្វាយរៀង ចាប់ខ្លួនក្រុមកាប់ប្លន់៤នាក់ ដកហូតម៉ូតូ៣គ្រឿង
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន០៤នាក់ និងដកហូតម៉ូតូចំនួន៣គ្រឿង ពាក់ពាក់ព័ន្ធករណីកាប់ប្លន់។

ប្រតិបត្តិការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមេសា បន្ទាប់ពីទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋពីការកាប់ប្លន់ម៉ូតូតាមដងផ្លូវកាលពីយប់ថ្ងៃទី១៤ ខែមេសា។

ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូសរុបចំនួន៣គ្រឿង ក្នុងនោះមានម៉ូតូជនរងគ្រោះមួយគ្រឿង និងកាំបិត ០៣ដើម។

សូមជម្រាបថា កាលពីវេលាម៉ោង២និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ក្រុមជនសង្ស័យបានធ្វើសកម្មភាពស្ទាក់កាប់ប្លន់ម៉ូតូពីជនរងគ្រោះបានសម្រេចនៅចំណុចភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ក្រោយពីធ្វើសកម្មភាព ក្រុមជនសង្ស័យបានគេចខ្លួន រហូតដល់ថ្ងៃទី១៥ មេសា ទើបកម្លាំងជំនាញស្រាវជ្រាវតាមចាប់ខ្លួនបានទេម្ដង។ ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕




-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


