Connect with us

កីឡា

កីឡាការិនី​ ហេង ស៊ីវហ៊ាង ​ប្ដេជ្ញា​ខំប្រឹង​បន្ថែម​ទៀត​ដើម្បី​ដណ្ដើម​មេដាយ​ជូន​ជាតិ​ឲ្យ​បាន​កាន់​តែ​ច្រើន​

បានផុស

នៅ

កីឡាការិនី​ឆ្នើម​ផ្នែក​កីឡា​ជឺជីតស៊ូ​កម្ពុជា​ ហេង ស៊ីវហ៊ាង​ ប្ដេជ្ញា​ចិត្ត​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​ដើម្បី​បង្កើន​សមត្ថភាព​ និង​ដណ្ដើម​មេដាយ​ឲ្យ​បាន​កាន់​តែ​ច្រើន​ជូន​ជាតិ​មាតុភូមិ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ​នា​ពេល​ខាង​មុខដើម្បី​ជា​ការ​តបស្នង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេង ស៊ីវហ៊ាង​ និង​មេដាយ​ដែល​ឈ្នះ

ថ្លែង​ក្រោយ​ទទួល​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​កីឡាការិនី​ ហេង ស៊ីវហ៊ាង​ ដឹង​គុណ​ជា​ខ្លាំង​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​តែងតែ​លើក​ទឹកចិត្ត​ និង​យក​ចិត្ត​ទុកដាក់​លើ​ការ​អភិវឌ្ឍន៍​​វិស័យ​កីឡា​នៅ​ប្រទេស​កម្ពុជា​កន្លង​មក។​ ការ​លើក​ទឹកចិត្ត​កន្លង​ទៅ​នេះ​បាន​ធ្វើ​ឲ្យ​កីឡាករ​ កីឡាការិនី​កម្ពុជា​មាន​ភាព​កក់ក្ដៅ​ និង​ទឹក​ចិត្ត​កាន់​តែ​មោះមុតក្នុង​ការ​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ។​

កីឡាការិនី​ជឺជីតស៊ូ​រូប​នេះ​បន្ថែម​ទៀត​ថា​ ជា​ការ​តបស្នង​ចំពោះ​រាជរដ្ឋាភិបាល​វិញ​នោះ​រូប​គេ​ប្ដេជ្ញា​ចិត្ត​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​ដើម្បី​ឲ្យមាន​សមត្ថភាព​កាន់​តែល្អ​ឈាន​ទៅ​ដណ្ដើម​មេដាយ​កម្រិត​អន្តរជាតិ​បាន​ច្រើន​ជាង​នេះ​ជូន​ជាតិ​មាតុភូមិ។​

ហេង ស៊ីវហ៊ាង (កណ្ដាល)

បញ្ជាក់​ដែរ​ថា​ កីឡា​ការិនី​ ហេង ស៊ីវហ៊ាង​ ថ្មីៗ​នេះទើប​តែ​ចូលរួម​ទទួល​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ពី​រដ្ឋាភិបាល​ផង​ដែរ​ដល់​ ១៦​ប្រភេទ​កីឡា​ដែល​បាន​ឈ្នះ​មេដាយ​លើ​ឆាក​អន្តរជាតិ​កន្លង​ទៅ​នេះ។​ ហេង ស៊ីវហ៊ាង​ អំឡុង​ឆ្នាំ​២០២៥​ នេះ​បាន​ឈ្នះ​មេដាយ​សរុប​ ៨​គ្រឿង​មាន​ មាស​៥ ប្រាក់៣​ គ្រឿង​នៃពីរព្រឹត្តិការណ៍​ផ្សេង​គ្នា។​ ថវិកា​លើក​ទឹក​ចិត្ត​ដែល​រូប​គេ​ទទួល​បាន​នោះ​សរុប​ ១០៧​លាន​រៀល៕​

ហេង ស៊ីវហ៊ាង ពេល​ទទួលថវិកា​លើក​ទឺកចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម