ព័ត៌មានជាតិ
តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន សម រង្ស៉ី ពីបទញុះញង់ឲ្យពលរដ្ឋងើបឡើងបះបោរប្រឆាំងវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល
ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានចេញដីកា បង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៉ី ដែលត្រូវបានចាត់ទុកថាជាមេក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងបទរារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលទើបទទួលបាននៅថ្ងៃទី២៨ ខែមេសា នេះបានឲ្យដឹងថា ឈ្មោះ សម រង្ស៊ី ត្រូវបានចោទប្រកាន់ពីបទ “រារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តិនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១” ជាបទល្មើសព្រហ្មទណ្ឌ ដែលបញ្ញត្តិឲ្យផ្តន្ទាទោស តាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងតាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ដោយយល់ឃើញថា បទល្មើសដែលចោទប្រកាន់ ជាបទល្មើសដែលតម្រូវឲ្យផ្តន្ទាទោសដាក់ពន្ធនាគារ ហើយជនត្រូវចោទកំពុងស្ថិតនៅក្រៅប្រទេសកម្ពុជា ដូច្នេះដើម្បីធានាដល់ការស៊ើបសួរ ឲ្យបានពេញលេញ ជៀសវាងការរឹងទទឹងមិនចូលខ្លួនមកទទួលខុសត្រូវព្រហ្មទណ្ឌ ហេតុដូច្នេះបង្គាប់ឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនឈ្មោះ សម រង្ស៊ី មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមច្បាប់។
ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានប្តឹងទណ្ឌិត សម រង្ស៉ី ពីបទរារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់បង្កឱ្យមានភាពវឹងវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ហើយបើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា សមត្ថកិច្ចបានទទួលរួចហើយ នូវដីការបស់តុលាការ ដែលបានបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ សម រង្ស៉ី នេះ។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានបង្ហោះវីដេអូតាមបណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដោយញុះញង់ឲ្យប្រជាពលរដ្ឋងើបបះបោរប្រឆាំងនឹងវិធានការបិទខ្ទប់ ក្រោមល្បិចកលបង្កចលាចល ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល៕
អត្ថបទ៖កោះកែវ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន