Connect with us

ព័ត៌មានអន្ដរជាតិ

អង្គការ​ណាតូ​ នៅ​តែ​គាំទ្រ​​​សន្ធិសញ្ញាស្តីពីការមិន​រីកសាយភាយអាវុធនុយក្លេអ៊ែរ តែរក្សាសម្ព័ន្ធ​មិត្ត​នុយក្លេអ៊ែរ​

បានផុស

នៅ

សម្ព័ន្ធមិត្តណាតូ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ចំពោះសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ហើយបានប្រកាសពីចេតនារបស់ខ្លួន ក្នុងការរក្សាសម្ព័ន្ធភាពនុយក្លេអ៊ែរនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយក្នុងឱកាសនៃសន្និសីទពិនិត្យឡើងវិញលើកទី១១ នៃសន្ធិសញ្ញានេះ។

ការប្រកាសនេះធ្វើឡើងក្នុងគោលបំណងពង្រឹងស្ថិរភាពពិភពលោក ចំពេលដែលស្ថានភាពសន្តិសុខអន្តរជាតិកំពុងមានភាពរកាំរកូសខ្លាំង។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Euractiv កាលពីថ្ងៃទី២១មេសា។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ព័ន្ធមិត្ត​​ណាតូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា «ដរាបណាអាវុធនុយក្លេអ៊ែរនៅតែមានលើពិភពលោក ណាតូនឹងនៅតែជាសម្ព័ន្ធមិត្តនុយក្លេអ៊ែរដដែល» ដោយបញ្ជាក់ឡើងវិញនូវភាសាយុទ្ធសាស្ត្រដែលបានកំណត់ជាលើកដំបូងកាលឆ្នាំ ២០១០ របស់ណាតូ។

នៅក្នុងឯកសារដែលចេញផ្សាយនៅថ្ងៃដដែល មុនសន្និសីទពិនិត្យឡើងវិញ NPT ដែលគ្រោងនឹងចាប់ផ្តើមនៅទីក្រុងញូវយ៉ក នៅថ្ងៃទី២៧ខមេសា បណ្ដាប្រទេសជាសមាជិកណាតូ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះការអនុវត្តពេញលេញនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ខណៈពេលដែលចាត់ទុកវាថាជា មូលដ្ឋានគ្រឹះសំខាន់នៃរចនាសម្ព័ន្ធសកលស្តីពីការមិនរីកសាយភាយ និងការរំសាយអាវុធ»។

សន្ធិសញ្ញា NPT ដែលមានសុពលភាពចាប់តាំងពីឆ្នាំ ១០៧០ និងបានពង្រីកដោយគ្មានកំណត់នៅឆ្នាំ ១៩៩៥ គឺជាមូលដ្ឋានគ្រឹះនៃការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរសកល ការរំសាយអាវុធ និងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរដោយសន្តិវិធី។

ដោយមានការគាំទ្រពីរដ្ឋចំនួន១៩១ រួមទាំងរដ្ឋមិនមែនអាវុធនុយក្លេអ៊ែរចំនួន១៨៦ និងរដ្ឋអាវុធនុយក្លេអ៊ែរចំនួនប្រាំដែលទទួលស្គាល់គឺសហរដ្ឋអាមេរិក អង់គ្លេស រុស្ស៊ី បារាំង និងចិន វាតម្រូវឲ្យមានការពិនិត្យឡើងវិញរៀងរាល់ប្រាំឆ្នាំម្តង។ ចំណែក ប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអ៊ីស្រាអែលមិនដែលចុះហត្ថលេខាលើសន្ធិសញ្ញានេះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម