ព័ត៌មានជាតិ
ក្រសួងការងារ ចុះ MoU ជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ ដើម្បីលើកកម្ពស់ចំណេះដឹងច្បាប់ការងារ និងឱកាសកម្មសិក្សា
រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL & ELBML) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាល និងការអនុវត្តកម្មសិក្សាការងារសម្រាប់និស្សិត ក្រោមអធិបតីភាពលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អនុស្សរណៈនេះនឹងបង្កើតកិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍រួមរវាងភាគីទាំងពីរ តាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា និងការរៀបចំវគ្គបណ្តុះបណ្តាលនានាស្តីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ការយល់ដឹងពីការអនុវត្តលក្ខខណ្ឌការងារ កិច្ចសន្យាការងារ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដើម្បីចូលរួមលើកកម្ពស់ការត្រៀមខ្លួនរបស់សិស្ស និសិ្សតមុនចូលទីផ្សារការងារ។

ក្រោមកិច្ចសហប្រតិបត្តិការនេះ វិទ្យាស្ថានជាតិការងារនឹងផ្តល់ឱកាសឱ្យសិស្ស និស្សិតចុះកម្មសិក្សាការងារ ដើម្បីទទួលបានបទពិសោធន៍ជាក់ស្តែងលើការអនុវត្តបទបញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ភាគីទាំងពីរជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមពង្រឹងសមត្ថភាពធនធានមនុស្ស បង្កើនគុណភាពអប់រំ និងលើកកម្ពស់ការផ្សាភ្ជាប់រវាងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅនឹងទីផ្សារការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពធនធានមនុស្ស និងបង្កើនឱកាសការងារសម្រាប់យុវជនកម្ពុជា៕






-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


