សេដ្ឋកិច្ច
កម្ពុជាចំណាយជាង ៦០០ លានដុល្លារនាំចូលប្រេងឥន្ធនៈក្នុងត្រីមាសទី១
ប្រទេសកម្ពុជាបានចំណាយប្រាក់ប្រមាណ ៦២៤ លានដុល្លារ លើការនាំចូលប្រេងម៉ាស៊ូត និងប្រេងសាំងនៅក្នុងរយៈពេល ៣ ខែ ២០២៦ ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម គិតចាប់ពីខែមករា ដល់ខែមីនា ២០២៦ ការនាំចូលប្រេងម៉ាស៊ូតមានតម្លៃប្រមាណ ៣៦៦ លានដុល្លារ កើនឡើង ៣៤ លានដុល្លារ ស្មើនឹង ១០,២៧% ចំណែកប្រេងសាំងមានតម្លៃប្រមាណ ២៥៨ លានដុល្លារ កើនឡើងជិត ៥០ លានដុល្លារ ស្មើនឹង ២៤%។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃសុក្រទី ២៤ មេសា ២០២៦ថា កាលពីឆ្នាំមុនការនាំចូលប្រេងឥន្ធនៈមកកម្ពុជាមានការធ្លាក់ចុះ ប៉ុន្តែនៅដើមឆ្នាំនេះបានហក់ឡើង ដែលនេះជារឿងចៃដន្យមួយ ក្នុងពេលដែលផ្ទុះជម្លោះនៅមជ្ឍិមបូព៌ា ដែលក្រុមហ៊ុនប្រេងធំៗ របស់កម្ពុជាត្រូវមានស្តុកប្រេងដើម្បីរក្សាការផ្គត់ផ្គង់ប្រេង ទើបធ្វើឱ្យការនាំចូលប្រេងកើនឡើង។

អ្នកឧកញ៉ា លឹម ហេង យល់ឃើញថា៖ «តាមពិតការនាំចូលប្រេងរបស់យើងមានការថយចុះហើយ ដោយសារយើងប្រើជំនួសដោយថាមពលបៃតងអគ្គិសនី ដែលមាសហគ្រាសសឹងតែ ៦០% ដើរដោយអគ្គិសនី ខណៈយានយន្តមួយចំនួនយើងបានជំនួសដោយអគ្គិសនីហើយ ហើយអនាគតខ្ញុំសង្ឃឹមថាការនាំចូលប្រេងនឹងមានការថយចុះ»។
ក្រសួងពាណិជ្ជកម្មបានប្រកាសថា តម្លៃប្រេងម៉ាស៊ូតលក់រាយក្នុងស្រុកបានធ្លាក់ចុះ ៥៤០០ រៀល ក្នុងមួយលីត្រ ខណៈសាំងធម្មតាកើនឡើងបន្តិចដល់ ៥០០០ រៀល ក្នុងមួយលីត្រ ដែលនឹងអនុវត្តចាប់ពីថ្ងៃទី ២៤ មេសា ២០២៦ រហូតដល់ការប្រកាសជាថ្មី។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ការនាំចូលប្រេងរបស់កម្ពុជាមានតម្លៃ ១,៦៧ ពាន់លានដុល្លារ ធ្លាក់ចុះប្រមាណ ១១% ធៀបនឹងឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


