កីឡា
ពានអាស៊ី AFC3 គ្មានក្រុមអាស៊ីខាងកើត ស្ថិតនៅវគ្គចែកពូលដោយស្វ័យប្រវត្តិ
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានចេញអំពីប្រទេសអាស៊ីខាងកើតទទួលបានកៅអី ដើម្បីចូលរួមប្រកួតពានរង្វាន់ក្លិបអាស៊ីទាំង ៣ កម្រិតគឺ AFC Champions League Elite, AFC Champions League Two និង AFC Challenge League។

ប្រទេសចំនួន ១០ ទទួលបានកៅប្រកួតពានលំដាប់ទី២ AFC Champions League Two រដូវកាល ២០២៦-២៧ កម្ពុជា ទទួលបាន ១ កៅអីកន្លះ គឺ ១កៅអី វគ្គចែកពូល បានទៅ ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា និងកន្លះកៅអីទៀត វគ្គជម្រុះ។ វៀតណាម ទទួលបាន ១កៅអី វគ្គក្នុងពូល ហើយ សិង្ហបុរី និង ហុងកុង ទទួលបាន ១ កៅអីកន្លះកៅអី ដូចកម្ពុជាដែរ។ ចំណែក ឥណ្ឌូណេស៊ី និង ហ្វីលីពីន ទទួលបានកន្លះកៅអី សម្រាប់វគ្គជម្រុះពានកម្រិតទី២។ ប្រទេសអាស៊ីខាងកើតផ្សេងទៀតគឺនៅវគ្គចែកពូលមាន ជប៉ុន ១ កៅអី កូរ៉េខាងត្បូង ១ កៅអី ថៃ ១ កៅអី ចិន ១ កៅអី អូស្ត្រាលី ១ កៅអី ម៉ាឡេស៊ី ១ កៅអី សម្រាប់ពាន AFC Champions League Two។

អ្វីដែលគួរឲ្យកត់សំគាល់ ពានរង្វាន់កម្រិតទី៣ AFC Challenge League មិនទាន់មានក្រុមស្ថិតនៅក្នុងវគ្គចែកពូលដោយស្វ័យប្រវត្តិឡើយ។ ក្រុមរបស់ កម្ពុជា សិង្ហបុរី ហុងកុង ឥណ្ឌូណេស៊ី និង ហ្វីលីពីន ដែលជម្រុះពាន AFC Champions League Two គឺក្រុមឈ្នះឡើងទៅវគ្គចែកពូល ប៉ុន្តែក្រុមចាញ់គឺមានតែ ក្រុមរបស់ កម្ពុជា សិង្ហបុរី និងហុងកុង ត្រូវធ្លាក់ទៅវគ្គចែកពូលពានកម្រិតទី៣។ ជាមួយគ្នានេះ ចំនួន ១២ ប្រទេស សុទ្ធតែទទួលបានកន្លះកៅអីសម្រាប់វគ្គជម្រុះទាំងអស់គឺ ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឆាយនីសតៃប៉ិ កូរ៉េខាងជើង ម៉ុងហ្គោលី ម៉ាកាវ ឡាវ ព្រុយណេ ទីម័រខាងកើត ហ្គាំ និងកោះម៉ារីណា។
សូមបញ្ជាក់ថា វគ្គចែកពូលពាន AFC Challenge League ត្រូវជ្រើសរើសយកចំនួន ៨ ក្រុម គឺ ២ ក្រុម មកពីជម្រុះពានកម្រិតទី២ រវាង សិង្ហបុរី ហុងកុង កម្ពុជា និងក្រុមរងជើងឯក AFC Challenge League រដូវកាលនេះ ខណៈ ៦ ក្រុម ទៀតមកពីជម្រុះពានAFC Challenge League រវាង ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឆាយនីសតៃប៉ិ កូរ៉េខាងជើង ម៉ុងហ្គោលី ម៉ាកាវ ឡាវ ព្រុយណេ ទីម័រខាងកើត ហ្គាំ និងកោះម៉ារីណា។
ចំណែកនៅអាស៊ីខាងលិច មាន ៣ ក្រុមស្ថិតនៅវគ្គចែកពូលដោយស្វ័យប្រវត្តិគឺ តួកមេនីស្ថាន គុយវ៉ែត និង លីបង់។

សូមបញ្ជាក់ថា ក្រុមលេខ ២ នៃលីគបាល់ទាត់កំពូលកម្ពុជា រដូវកាលនេះ គឺត្រូវប្រកួតជម្រុះពានរង្វាន់ AFC Champions League Two។ ប្រសិនបើឈ្នះការប្រកួតជម្រុះ នោះកម្ពុជា នឹងបានឡើងវគ្គចែកពូល ២ ក្រុម ដោយមិនមានក្រុមលេងពានកម្រិតទី ៣ ទេ។ ផ្ទុយទៅវិញ ប្រសិនបើមិនជោគជ័យវគ្គជម្រុះ នោះកម្ពុជា នឹងធ្លាក់ទៅវគ្គចែកពូលពានកម្រិតទី ៣ ៕


អត្ថបទ៖ វិរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


