Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិហក់ឡើងជាង ១០% ក្នុងអត្រាប្រចាំសប្ដាហ៍

បានផុស

នៅ

ការជួញដូរប្រេងអន្តរជាតិ​ប្រែប្រួលខ្លាំងកាលពីថ្ងៃសុក្រ ប៉ុន្តែបាន​ហក់ឡើងជាង ១០% ក្នុងអត្រាប្រចាំសប្ដាហ៍ ដោយសារតែការអូសបន្លាយនៃភាពតានតឹងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងចេញពីតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងអន្តរជាតិ ម៉ាក Brent បាន​កើនឡើង ២៦ សេន ឬ ០,៣% ដល់ ១០៥,៣៣ ដុល្លារ/បារ៉ែល ពេលបិទការជួញដូរនៅថ្ងៃសុក្រ ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍។ ដោយឡែក តម្លៃប្រេងអាមេរិក WTI វិញ បាន​ធ្លាក់ចុះ ១,៤៥ ដុល្លារ ឬ ១,៥% ដល់ ៩៤,៤០ ដុល្លារ/បារ៉ែល។

យ៉ាងណាមិញ ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេង Brent បាន​កើនឡើង ១៦% និង WTI កើនឡើងជិត ១៣%។

អ្នកជំនាញលើកឡើងថា តម្លៃប្រេងនៅតែប្រែប្រួលខ្លាំង ប៉ុន្តែមាន​ទំនោរកើនឡើង ដោយសារតែភាពតានតឹងនៅមជ្ឈិមបូព៌ា ទោះបីជាអាមេរិក និងអ៊ីរ៉ង់ប្រឹងប្រែងចរចាគ្នា ដើម្បីបញ្ចប់ជម្លោះក៏ដោយ។ ការហក់ឡើងនៃប្រេងថ្មីនេះ គឺដោយសារតែកំណើនក្ដីបារម្ភថា ការវាយប្រហារយោធារវាងគូវិវាទទាំង២ អាចនឹង​ផ្ទុះឡើងវិញ ដោយធ្វើឱ្យ​ការបិទច្រកហ័រមូហ្សបន្តអូសបន្លាយរយៈពេលយូរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម