KPT+
វិធី ៥ បញ្ឈប់គំនិតអវិជ្ជមានដែល រិះគន់ខ្លួនឯងបំបាក់ទឹកចិត្ត
ការរិះគន់ពីខាងក្នុងគឺជាសំឡេងខាងក្នុងខួរក្បាលរបស់យើង បេះដូងយើងដែលមានថាមពលបំផ្លិចបំផ្លាញផ្លូវចិត្តឬលើកទឹកចិត្ត។ ប្រសិនបើសំឡេងនោះអវិជ្ជមានពេក តើយើងខ្លួនឯងអាចជំទាស់នឹងការរិះគន់របស់យើងខ្លួនឯងបានតាមរបៀបណា?
១. បង្កើតមិត្តជាមួយវា

ជំនួសឲ្យការប្រយុទ្ធជាមួយអារម្មណ៍បែបនោះ ហេតុអ្វីមិនព្យាយាមសាកល្បងរាប់អានវាសិន? ការរិះគន់ពីខាងក្នុងរបស់យើងដូចជាឪពុកម្ដាយដែលរិះគន់ គឺមានតែព្យាយាមជួយ និងការពារយើងពីការឈឺចាប់។
ទោះបីជាពេលខ្លះវាអាចវាយប្រហារយើង ដោយពាក្យឈឺចាប់ក៏ដោយ មិនមានន័យថាគោលដៅសំខាន់គឺការបំផ្លាញខ្លួនឯងទេ។ វិធីល្អដើម្បីប្រកួតប្រជែង គឺត្រូវសហការនិងស្ដាប់នូវអ្វីដែលការរិះគន់កំពុងនិយាយ។
២. បន្តដំណើរទៅមុខ
នៅពេលការរិះគន់ផ្នែកខាងក្នុងប្រែទៅជាអាក្រក់ វិធីល្អគឺមិនចាំបាច់អើពើនឹងរឿងនោះ ហើយបន្តទៅមុខទៀត។ ទទួលស្គាល់ការក្រើនរំលឹក ការរិះគន់ពីខាងក្នុង ប៉ុន្តែកុំពឹងផ្អែកលើអ្វីដែលវាបានប្រាប់យើងពេក។
យើងអាចផ្លាស់ប្ដូរការផ្ដោតអារម្មណ៍លើរឿងផ្សេងទៀត ជាជាងចំណាយពេលវេលាច្រើនព្រួយបារម្ភពីបញ្ហាដែលព្យាយាមបង្ហាញដល់យើង។
៣. មានភាពវិជ្ជមានរក្សាក្ដីសង្ឃឹម

ការរិះគន់ខាងក្នុងរបស់យើង កើតឡើងនៅពេលយើងពោរពេញទៅដោយគំនិតអវិជ្ជមាន។ សូមរក្សាភាពវិជ្ជមាននិងពន្លឺគ្រប់ពេលវេលា។ នៅពេលដែលអ្វីៗមិនដូចការគ្រោងទុក សូមគិតពីវិធីមួយដែលប្រសើរជាងនេះ។
អ្វីដែលសំខាន់កុំអនុញ្ញាតឲ្យការរិះគន់ខាងក្នុងរបស់យើង មកគ្រប់គ្រងអារម្មណ៍និងធ្វើឲ្យយើងស្ថិតក្នុងភាពងងឹតបានឲ្យសោះ។
៤. ធ្វើឲ្យមានសន្តិភាពជាមួយអតីតកាលរបស់យើង
វិធីមួយនៃការយកឈ្នះលើការរិះគន់ខាងក្នុង គឺតាមរយៈការធ្វើឲ្យមានសន្តិភាពជាមួយអតីតកាលរបស់យើង។ ការរិះគន់ពីខាងក្នុង ច្រើនតែត្រូវបានបង្កើតចេញពីបទពិសោធន៍ដ៏គួរឲ្យតក់ស្លុត។ បទពិសោធន៍ទាំងនេះបានធ្វើឲ្យយើងមានអារម្មណ៍រឹងមាំគ្រប់គ្រាន់ ដែលយើងបានធ្វើឲ្យមានអន្តរកម្មនៅក្នុងពេលបច្ចុប្បន្ន។
វិធីមួយទៀត ដើម្បីបំបាត់អារម្មណ៍អវិជ្ជមាន គឺការអភ័យទោស។ អភ័យទោសដល់អ្នកដែលបានធ្វើខុសនឹងយើង ហើយអភ័យទោសឲ្យខ្លួនឯង។
៥. បង្ហាញភស្តុតាងណាមួយថាគ្រប់យ៉ាងគឺខុស

ដូចគ្នានឹងយើងរិះគន់ជីវិតពិតរបស់យើង បង្ហាញថានេះជារឿងខុស។ បង្ហាញការរិះគន់ខាងក្នុងថាយើងមិនមែនជាអ្វីដែលវាកំពុងតែគិតថាជាយើងទេ។ ប្រាប់ខ្លួនឯងថាយើងជាមនុស្សពូកែ គួរឲ្យទុកចិត្ត មានចិត្តល្អនិងចេះស្រឡាញ់រាប់អានអ្នកដទៃ។
ការរិះគន់ពីខាងក្នុងរបស់យើង អាចបង្ខំយើងឲ្យក្លាយជាអ្វីដែលអ្នកដទៃចង់ឲ្យធ្វើ។ វាបណ្ដាលបរាជ័យក្នុងការមើលឃើញពីភាពខ្លាំងរបស់យើង ជាមនុស្សម្នាក់។ ដូច្នេះត្រូវបង្ហាញការរិះគន់ខាងក្នុងរបស់យើង នូវអ្វីដែលខ្លួនយើងមានសមត្ថភាពពិតប្រាដក៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖វាយបកលើមនុស្សដែលនិយាយបំពានយើង ប្រើវិធីទាំងនេះ
ចុចអាន៖ហេតុផលដែលអ្នកគួរជ្រើសរើស ធ្វើតាមក្ដីសុបិនរបស់ខ្លួនឯង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


