សន្តិសុខសង្គម
នគរបាលស្រុកបាទី ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន៣នាក់ ដកហូតវត្ថុតាងមួយចំនួន
កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន៣នាក់ និងដកហូតវត្ថុតាងមួយចំនួន។ ការឃាត់ខ្លួនក្រុមជនសង្ស័យនេះ ធ្វើឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងពីរផ្សេងគ្នាក្នុងឃុំត្រពាំងសាប និងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សឿន សុខុម ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដកហូតបាន ម្សៅក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់។ ឈ្មោះ ហ៊ួន រិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដកហូតទូរស័ព្ទ ចំនួន ០១គ្រឿង។ និងម្នាក់ទៀតឈ្មោះ ញ៉ាវ វឿន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់) ដកហូតបានម្សៅក្រាមពណ៌សថ្លា ចំនួន ០១ កញ្ចប់។

ក្រោយឃាត់ខ្លួន និងសួរនាំរួចរាល់ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី បានបញ្ជូនក្រុមជនសង្ស័យទាំង៣នាក់ទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តនិតិវិធីច្បាប់៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២២ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


