ព័ត៌មានជាតិ
អភិបាលរាជធានីចូលរួមក្នុងកិច្ចប្រជុំពេញអង្គ Sushi Tech 2026 G-NETS Leaders Summit នៅប្រទេសជប៉ុន
លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាល រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គ Sushi Tech 2026 G-NETS Leaders Summit ដេីម្បីពិភាក្សាលេីសេចក្តីថ្លែងការណ៍រួមលេីប្រធានបទ “អនាគតនៃនគរូបនីយកម្មដោយផ្អែកលេីភាពធន់នឹងអាកាសធាតុនិងគ្រោះមហន្ដរាយ ” ដែលកម្មវិធីនេះដឹកនាំកិច្ចពិភាក្សាដោយលោកស្រី យូរីកូ កូអុីកេ អភិបាលក្រុងតូក្យូ ។

ពីទីក្រុងតូក្យូលោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបាន បញ្ជាក់ថា៖ កិច្ចប្រជុំពេញអង្គនេះតម្រូវឱ្យអភិបាលក្រុង ឬតំណាងទីក្រុងដែលបានចូលរួមធ្វើការចែករំលែក បទពិសោធន៍អំពីស្ថានភាពក៏ដូចជាការខិតខំ ប្រឹងប្រែងដោះស្រាយគ្រោះមហន្តរាយរបស់ទីក្រុង ខ្លួននិងចំណាប់អារម្មណ៍ទាក់ទងនឹងការរៀបចំវេទិកាកិច្ចប្រជុំកំពូលG-NETS នាពេលនេះ។

លោកស្រី អ្នកនាំពាក្យបានបន្តថា សម្រាប់រាជធានីភ្នំពេញ ឃួង ស្រេង អភិបាលនៃគណ:អភិបាល រាជធានីភ្នំពេញបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុងតូក្យូ ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះ ដេីម្បីផ្តល់ឱកាស ដល់ថ្នាក់ដឹកនាំនៃបណ្តាទីក្រុងនានាលេីសកលលោកបានជួបពិភាក្សាចែករំលែកនូវបទពិសោធន៍និង ស្វែងរកដំណោះស្រាយរួមដេីម្បីអភិវឌ្ឍទីក្រុងប្រកប ដោយចីរភាពនិងមានភាពធន់ជាពិសេសអាចទប់ទល់ ប្រកបដោយប្រសិទ្ធភាពខ្ពស់នឹងវិបត្តិជាសកលដែល បង្កឡើងដោយគ្រោះធម្មជាតិនិងការបម្រែបម្រួល អាកាសធាតុ ។ រដ្ឋបាលរាជធានីភ្នំពេញនឹងប្រេីប្រាស់ នូវចំណេះដឹងនិងបទពិសោធន៍ដែលទទួលបាននាពេលនេះដេីម្បីបន្តធ្វេីការអភិវឌ្ឍនគរូបនីយកម្មទីក្រុង ឱ្យកាន់តែមានចីរភាពបន្តទៀត។

ជាមួយគ្នានេះដែរ ក្នុងនាម លោកឃួង ស្រេង អភិបាល នៃគណ:អភិបាល រាជធានីភ្នំពេញលោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញបានធ្វើបទបង្ហាញស្តីពីភាពធន់និងការគ្រប់គ្រងគ្រោះមហន្ដរាយ ធម្មជាតិរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានចែក រំលែកមេរៀននិងបទពិសោធន៍ក៏ដូចជាកិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការធ្វើឲ្យ ប្រសើរឡើងនូវអភិវឌ្ឍនគរូបនីយកម្មទីក្រុងឱ្យកាន់ តែមានចីរភាពបន្តទៀត ។

ជាចុងបញ្ចប់ លោកស្រី យូរីកូ កូអុីកេ អភិបាលក្រុង តូក្យូបានដាក់ជូនអង្គប្រជុំអនុម័តនិងឯកភាពលេីសេចក្តីព្រាងសេចក្ដីថ្លែងការណ៍រួមស្តីពី “អនាគតនៃ នគរូបនីយកម្មថ្មី ដោយផ្អែកលេីភាពធន់នឹង អាកាសធាតុនិងគ្រោះមហន្តរាយ ” ព្រមជាមួយនឹង ការធ្វើសន្និសីទសារព័ត៌មាន ដេីម្បីប្រកាសសេចក្ដី ថ្លែងការណ៍រួមនេះផងដែរ៕
ដោយ ៖ ស្រីរ័ត្ន


















































-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


