ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន សរសើរទាហានខ្លួនដែលធ្វើអត្តឃាត មិនធ្វើឈ្លើយសឹក ក្នុងសមរភូមិអ៊ុយក្រែន
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកសរសើរដល់ទាហានរបស់ខ្លួនដែលបានធ្វើអត្តឃាតក្នុងសមរភូមិ ពេលសត្រូវមានប្រៀបជាងក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី ដែលនេះជាការបញ្ជាក់យ៉ាងច្បាស់អំពីទឹកចិត្តប្រយុទ្ធដ៏ខ្លាំងក្លាបំផុត។

នៅក្នុងសុន្ទរកថាមួយថ្លែងទៅកាន់មន្ត្រីរុស្ស៊ី និងក្រុមគ្រួសារនៃសព ក្នុងពិធីសម្ពោធបញ្ចប់ការសាងសង់វិមានចងចាំ ឬហៅថា វិមានអនុស្សាវរីយ៍សម្រាប់ផ្តល់កិត្តិយសដល់ទាហានកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងជាលើកដំបូងអំពីការលះបង់ដ៏ធំធេងដែលពួកគេបានធ្វើ ដោយបានសរសើរថាជា «វីរៈបុរស»។ នេះបើយោងតាមខ្លឹមសារដែលបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃច័ន្ទទី២៧ ខែមេសា ឆ្នាំ២០២៦។
លោកបានមានប្រសាសន៍ថា៖ «ពួកគេមិនត្រឹមតែជាវីរៈបុរសដែលបានជ្រើសរើសផ្លូវនៃការលះបង់សាច់ស្រស់ឈាមស្រស់ និងការធ្វើអត្តឃាតដោយមិនរុញរា ដើម្បីការពារកិត្តិយសដ៏ខ្ពង់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមមានអ្នកដែលបានពលីជីវិត ខណៈពេលកំពុងសម្រុកចូលសមរភូមិនៅជួរមុខគេបង្អស់ផងដែរ»។
មិនតែប៉ុណ្ណោះ មេដឹកនាំកូរ៉េខាងជើងថែមទាំងឆ្លៀតលើកឡើងអំពីអ្នកដែលមិនបានបម្រើកងទ័ពថា អ្នកដែលមានការខកចិត្ត និងសោកស្តាយដោយសារតែមិនបានបំពេញភារកិច្ចជាទាហានឲ្យបានសម្រេច ជាជាងការឈឺចាប់ខាងរាងកាយដែលត្រូវរងនូវគ្រាប់កាំភ្លើង និងគ្រាប់ផ្លោងនោះ អ្នកទាំងនេះ ក៏អាចត្រូវបានហៅថាជាយុទ្ធជនដ៏ស្មោះត្រង់របស់បក្ស និងជាអ្នកស្នេហាជាតិផងដែរ។
កូរ៉េខាងជើងត្រូវបានគេប៉ាន់ប្រមាណថា បានបញ្ជូនកងទ័ពចំនួន ១៤,០០០ នាក់ ដើម្បីទៅចូលរួមប្រយុទ្ធរួមកម្លាំងជាមួយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Kursk។ មន្ត្រីមកពីកូរ៉េខាងត្បូង អ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិច បានលើកឡើងថា កងទ័ពទាំងនោះបានរងគ្រោះថ្នាក់ និងបាត់បង់ជីវិតយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះមានទាហានកូរ៉េខាងជើងជាង ៦,០០០ នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា។
ជាក់ស្ដែង ភស្តុតាងកាន់តែច្រើនឡើង រួមទាំងរបាយការណ៍ស៊ើបការណ៍សម្ងាត់ និងសក្ខីកម្មពីជនភៀសខ្លួន (អ្នករត់ចោលជួរ) បានបង្ហាញថា កងទាហានកូរ៉េខាងជើងបានប្រើប្រាស់វិធី បំផ្ទុះសម្លាប់ខ្លួន ឬទម្រង់នៃការធ្វើអត្តឃាតផ្សេងៗទៀត ជាជាងការអនុញ្ញាតឲ្យសត្រូវចាប់ខ្លួនបាន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


