ព័ត៌មានជាតិ
ក្រុមហ៊ុនចំនួន ២ ដេញថ្លៃបានគម្រោងអភិវឌ្ឍន៍មូលដ្ឋាននៅសង្កាត់ក្រចេះ
គម្រោងដេញថ្លៃសាងសង់ប្រឡាយឥដ្ឋ បង្ហូរទឹកនិងគម្រោងសាងសង់ផ្លូវបេតុង នៅក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ មានក្រុមហ៊ុនចំនួន ១៤ បានចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងតម្លាភាព។
ការប្រកួតប្រជែងដេញថ្លៃ សម្រាប់គម្រោងអភិវឌ្ឍន៍នៅមូលដ្ឋានខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រី អ៊ុយ ស៊ីដែន អភិបាលរងក្រុងក្រចេះ និងលោក ឈិន លាងយី ចៅសង្កាត់ក្រចេះ និងមានការចូលរួមពីមន្ត្រីជំនាញលទ្ធកម្មខេត្ត ក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរភូមិ និងក្រុមហ៊ុនចំនួន ១៤ ក្រុមហ៊ុន។


លោក ឈិន លាងយី ចៅសង្កាត់ក្រចេះ បានបង្ហាញពីលទ្ធផលនៃការដេញថ្លៃសម្រាប់គម្រោងអភិវឌ្ឍន៍មូលដ្ឋាន គឺទទួលបានភាពជោគជ័យ ដែលមានក្រុមហ៊ុនចំនួន ១៤ បានចូលរួមដេញថ្លៃ ប្រកបដោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងតម្លាភាព។
លោកបន្តថា គម្រោងអភិវឌ្ឍន៍ទាំងពីរគឺមានក្រុមហ៊ុនចំនួនពីរដែលបានប្រកួតប្រជែងនិងដេញថ្លៃបាន ក្នុងនោះសម្រាប់ផ្លូវបេតុងប្រវែង ០,៥០៥ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ គឺមានក្រុមហ៊ុនចំនួន ៧ ដាក់ពាក្យដេញថ្លៃ ហើយក្រុមហ៊ុនឈ្នះការដេញថ្លៃ៖ គឺក្រុមហ៊ុន OSP (ចម្រើនវឌ្ឍនៈ) ដែលមានតំណាងក្រុមហ៊ុន លោក មេន ម៉េងហ័ង នៅក្នុងតម្លៃទឹកប្រាក់ ១៥១,២៤៧,៥០០ រៀល។


លោក ម៉េត ម៉េងហ័ង ធ្លាប់បានចូលរួមដេញថ្លៃកាលពីលើកទី១ ប៉ុន្តែមិនទទួលបានជោគជ័យ ដោយសារកាលនោះមានតែលោកម្នាក់ឯងគត់ដែលបានដាក់ពាក្យ ហើយលើកទី២ ការដេញថ្លៃលើកនេះត្រូវបានចាត់ទុកថាជាជោគជ័យធំធេង ដោយសារមានការចូលរួមពីក្រុមហ៊ុនច្រើន មិនមានគម្លាតតម្លៃខ្លាំងពេក និងមានភាពយុត្តិធម៌សម្រាប់គ្រប់ភាគី។
ដោយឡែក សម្រាប់គម្រោងប្រព័ន្ធប្រឡាយឥដ្ឋដោះទឹកប្រវែង ០,៤៧ គីឡូម៉ែត្រ មាត់ប្រឡាយទទឹង ៣៥០ ម.ម ជម្រៅ ៥០០ ម.ម គឺមានក្រុមហ៊ុនចំនួន ៦ បានដាក់ពាក្យដេញថ្លៃ ហើយក្រុមហ៊ុនដែលឈ្នះក្នុងការដេញថ្លៃ គឺបានទៅលើក្រុមហ៊ុន (ញឹក មុនីដែន) ដែលតំណាងក្រុមហ៊ុន លោក ស្រ៊ុន ស៊ីវន ក្នុងតម្លៃទឹកប្រាក់ចំនួន ១២៤,៦១៦,៨០០រៀល។
លោកស្រី អ៊ុយ ស៊ីដែន អភិបាលរងក្រុងក្រចេះ មានប្រសាសន៍ថា ការដែលមានក្រុមហ៊ុនចូលរួមច្រើនបែបនេះ គឺជាសញ្ញាវិជ្ជមានដែលបង្ហាញពីទំនុកចិត្ត និងភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ហើយអរគុណដល់ក្រុមអ្នកសារព័ត៌មាន ដែលបានចុះមកយកព័ត៌មានផ្ទាល់ ដែលនេះបង្ហាញពីភាពស្មោះត្រង់ និងតម្លាភាពនៃរដ្ឋបាលឃុំ/សង្កាត់ផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


