ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសអាសន្ន ខណៈព្យុះភ្លៀង បន្តវាយប្រហារ ៤៨ខេត្ត ចំណែក បាងកក ក៏រងផលប៉ះពាល់
ប្រទេសថៃ បានប្រកាសអាសន្ន អំពីព្យុះភ្លៀងដ៏ធ្ងន់ធ្ងរ ដែលនឹងវាយប្រហារខេត្តចំនួន៤៨ ជាពិសេសខ្លាំងបំផុតគឺនៅប៉ែកខាងត្បូង ខណៈទីក្រុងបាងកក និងតំបន់ជុំវិញ ក៏រងផលប៉ះពាល់ផងដែរ។

សារព័ត៌មាន The Nation បានដកស្រង់សេចក្តីប្រកាស របស់នាយកដ្ឋានឧតុនិយមថៃ ដែលព្រមាននៅថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ ថា ខេត្តភាគខាងត្បូងដូចជា៖ Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Pattani, Yala និង Narathiwat នឹងត្រូវប្រឈមហានិភ័យ វាយប្រហារដោយព្យុះភ្លៀងខ្លាំងជាងគេ ក៏ដូចជាខ្យល់កន្ត្រាក់ និងបាតុភូតផ្គររន្ទះ ផងដែរ។
ក្នុងសេចក្តីប្រកាសនោះ នាយកដ្ឋានខាងលើ ថែមទាំងព្រមានឲ្យពលរដ្ឋ កុំចេញទៅណាផ្តេសផ្តាស ពេលមេឃខ្មៅ ដើម្បីបង្ការគ្រោះថ្នាក់ ខណៈរលកសមុទ្រអាដាម៉ាន់ ក៏មានកម្ពស់ខ្ពស់ៗផងដែរ។
បាតុភូតនេះកើតឡើង បន្ទាប់ពីប្រទេសថៃ ទើបតែធូរស្រាលមិនទាន់បានប៉ុន្មានផង ពីព្យុះខែប្រាំងដ៏ខ្លាំង ដោយបំផ្លាញ និងបង្កផលប៉ះពាល់ ដល់សំណង់ហេដ្ឋារចនាសម្ព័ន្ធនានា។

មិនមែនតែព្យុះទេ បើងាកទៅម្ខាងទៀតនៃប្រទេសថៃ រលកកម្តៅ ក៏កំពុងវាយប្រហារផងដែរ នៅតំបន់ប៉ែកខាងជើង និងកណ្តាល ហើយថែមទាំងមានការទាញសញ្ញាអាសន្នថា ប្រទេសនេះ នឹងកើតគ្រោះរាំងស្ងួត រយៈពេលវែង។
អាកាសធាតុក្តៅខ្លាំង ត្រូវបានកត់ត្រានៅខេត្ត Mae Hong Son, Chiang Mai, Chiang Rai, Phayao, Tak និង Phetchabun ដោយសីតុណ្ហភាពអប្បបរមា មានចន្លោះពី ២១–២៧ អង្សាសេ និងអតិបរមាពី ៣៥–៤១ អង្សាសេ។
ចំណែកនៅតំបន់កណ្តាលវិញ សីតុណ្ហភាពអប្បបរមាពី ២៤–២៧ អង្សាសេ និងអតិបរមាពី ៣៨–៤០ អង្សាសេ ត្រូវបានកត់ត្រានៅខេត្ត Lop Buri, Saraburi, Nakhon Sawan, Uthai Thani, Kanchanaburi, Ratchaburi និង Nakhon Pathom៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


