កីឡា
កីឡាការិនី Preeti ថាកម្លាំងគាំទ្រដ៏ខ្លាំងក្លាពីអ្នកគាំទ្រ នេប៉ាល់ ធ្វើឱ្យខ្លួន និងព្រះខ័នរាជស្វាយរៀង កាន់តែខ្លាំង
កីឡាការិនី Preeti Rai បានសម្តែងការអរគុណទៅកាន់អ្នកគាំទ្រ នេប៉ាល់ ដែលបានបង្ហាញការគាំទ្រភ្លូកទឹកភ្លូកដីបន្ទាប់ពីនាងផ្លាស់មកចូលរួមជាមួយក្រុមនារី ព្រះខ័នរាជស្វាយរៀង រដូវកាលនេះ ។

ខ្សែបម្រើសញ្ជាតិ នេប៉ាល់ វ័យ ២១ ឆ្នាំរូបនេះ ត្រូវបានគេដឹង ថា ជាកីឡាការិនីបាល់ទាត់ដ៏មានប្រជាប្រិយភាពខ្លាំងបំផុតម្នាក់នៅក្នុងប្រទេស នេប៉ាល់។ បន្ទាប់ពីនាងចូលរួមជាមួយក្រុមនារី ព្រះខ័នរាជស្វាយរៀង ឆ្នាំ ២០២៦ នេះ បានធ្វើអ្នកគាំទ្រ នេប៉ាល់ ដែលតែងតែតាមដានការលេងរបស់នាង មកតាមដានលីគកំពូលនារីកម្ពុជាខ្លាំងគួរឱ្យកត់សម្គាល់។
ជុំវិញទឹកចិត្តគាំទ្រដ៏ពុះកញ្ជ្រោលបែបនេះ កីឡាការិនី Preeti Rai បានបង្ហោះសារអរគុណទៅកាន់អ្នកគាំទ្រ នេប៉ាល់ ហើយនាងបានលើឡើង ថា ការគាំទ្រពីអ្នកគាំទ្រ នេប៉ាល់ បានធ្វើឱ្យការលេងរបស់នាង និងក្រុមនារី ព្រះខ័នរាជស្វាយរៀង ទាំងមូល លេងកាន់តែល្អ។

កីឡាការិនី Preeti Rai បានបង្ហោះសារនៅលើទំព័រ Facebook ដូច្នេះ ថា៖ «សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនជនជាតិនេប៉ាល់ទាំងអស់ ដែលរស់នៅទាំងក្នុង និងនៅក្រៅប្រទេស។ សេចក្តីស្រឡាញ់ ការគាំទ្រ និងការលើកទឹកចិត្តរបស់អ្នកទាំងអស់ បានធ្វើឲ្យខ្ញុំ និងក្លិប ព្រះខ័នរាជស្វាយរៀង កាន់តែខ្លាំងក្លា។ កម្លាំងចិត្តពីអ្នកទាំងអស់គ្នា គឺជាការលើកទឹកចិត្តដ៏ធំបំផុតសម្រាប់ពួកយើង។ សង្ឃឹមថានឹងបន្តទទួលបានការគាំទ្រ និងការលើកទឹកចិត្តពីអ្នកទាំងអស់គ្នាបន្តទៀត»។
គួរបញ្ជាក់ ថា កីឡាការិនី Preeti Rai បានបង្ហាញខ្លួន ២ ប្រកួតហើយជាមួយក្រុមនារី ព្រះខ័នរាជស្វាយរៀង ក្នុងលីគកំពូលនារី កម្ពុជា ឆ្នាំ ២០២៦ នេះ។ នាងពិតជាធ្វើបានល្អខ្លាំងមែនទែន ដោយការលេង ២ ប្រកួតនេះ រកបាន ២ គ្រាប់ និងជួយឱ្យក្រុមឈ្នះ ២ ប្រកួតជាប់គ្នា៕

អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


