កីឡា
អង្គរថាយហ្គឺរ ជិតសម្រេចគោលដៅអ្នកគាំទ្រ ៣ ម៉ឺននាក់ រដូវកាលនេះ ខណៈខ្វះតែជាង ១ ពាន់នាក់
ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ ត្រូវបានមើលឃើញជាក្លិបមួយដែលយកចិត្តទុកដាក់ក្នុងសកម្មភាពទាក់ទាញ និងប្រមូលផ្តុំអ្នកគាំទ្រគួរឲ្យចាប់អារម្មណ៍បំផុតក្នុងចំណោមក្លិបនៃលីគបាល់ទាត់កំពូលកម្ពុជានៅរដូវកាលនេះ។

ពីមួយប្រកួតទៅមួយប្រកួត កីឡដ្ឋានអាគីហ៊ីរ៉ូកាតុ តែងតែទទួលបានអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើន ទាំងជនជាតិខ្មែរ និងជនជាតិបរទេស។ ការទទួលបានអ្នកគាំទ្រចូលទស្សនាផ្ទាល់បែបនេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាផែនការយុទ្ធសាស្ត្រសុទ្ធសាធ។ ក្លិបដែលមានម្ចាស់ជាជនជាតិជប៉ុនបានធ្វើសកម្មភាពជាច្រើននាប៉ុន្មានរដូវកាលចុងក្រោយ។
ក្រៅពីមានយុទ្ធសាស្ត្រផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម ថ្នាក់ដឹកនាំ ក្រុមការងារ និងកីឡាករក៏បានចេញធ្វើសកម្មភាពផ្ទាល់តាមមូលដ្ឋានទាំងទីប្រជុំជន តាមផ្លូវថ្នល់ និងសាលារៀនជាដើមដើម្បីទាក់ទាញអ្នកគាំទ្រឲ្យចូលទស្សនាផ្ទាល់។

ក្លិបអង្គរថាយហ្គឺរ មានផេកផ្លូវការ និងវេបសាយសម្រាប់ការផ្សព្វផ្សាយពីសកម្មភាពរបស់ក្រុមជារៀងរាល់ថ្ងៃ ប៉ុន្តែក្លិបមួយនេះក៏មានផេកមួយទៀតគឺ Akihiro Kato Stadium សម្រាប់តែកីឡដ្ឋាន។ ផេកមួយនេះ ពួកគេប្រើប្រាស់សម្រាប់ការផ្សព្វផ្សាយពីអ្នកគាំទ្រសុទ្ធសាធតែម្តងដែលរបៀបផ្សព្វផ្សាយនេះស្ទើរគ្មានក្លិបណាផ្សេងនៃលីគកំពូលកម្ពុជាធ្វើដូចឡើយ។ ក្លិបខ្លះមានផេកសម្រាប់កីឡដ្ឋានដែរ ប៉ុន្តែមិនសូវមានសកម្មភាពផ្សព្វផ្សាយជាប្រចាំឡើយ។
នៅរដូវកាល ២០២៥-២៦ ក្លិបអង្គរថាយហ្គឺរ បានដាក់គោលដៅរកឲ្យបានអ្នកគាំទ្រសរុបចំនួន ៣ ម៉ឺននាក់ ដែលបានចូលទស្សនាផ្ទាល់។ ការប្រកួតសប្តាហ៍ទី២៨ កាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ ២០២៦ កីឡដ្ឋាន អាគីហ៊ីរ៉ូ កាតុ ទទួលបានចំនួនអ្នកគាំទ្រច្រើនបំផុតកំណត់ត្រាថ្មីគឺចំនួន ២,៩៩៧នាក់ នៅពេល អង្គរថាយហ្គឺរ បានឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៤-៣។

គិតត្រឹមសប្តាហ៍ទី ២៨ ពួកគេទទួលបានអ្នកគាំទ្រចំនួន ២៨,៦៣៨ នាក់ហើយ ដោយខ្វះតែ ១,៣៦២ នាក់ទៀតប៉ុណ្ណោះនឹងសម្រេចគោលដៅ។ ពួកគេទំនងជាសម្រេចបានគោលដៅសម្រាប់ការប្រកួតចុងក្រោយនៅរដូវកាលនេះនៅពេលពួកគេបើកទ្វារផ្ទះរបស់ខ្លួនទទួល ក្រុមណាហ្គាវើលដ៍ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៦។

អ្នកគាំទ្រជាផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះបានសម្រាប់វិស័យបាល់ទាត់។ ម្ចាស់ក្លិបអាចយកទិន្នន័យនៃអ្នកគាំទ្រដើម្បីទាក់ទាញម្ចាស់ឧបត្ថម្ភដើម្បីទទួលបានចំណូល។ មិនត្រឹមតែប៉ុណ្ណោះ ក្លិបក៏អាចទទួលបានចំណូលពីការលក់សំបុត្រដល់អ្នកគាំទ្រ។ ម្យ៉ាងទៀត អ្នកគាំទ្រច្រើនក៏ជាសញ្ញាបង្ហាញឲ្យឃើញពីបាល់ទាត់រីកចម្រើនទាំងក្រុម ក្លិប លីគ និងជម្រើសជាតិ៕



អត្ថបទ៖ វិរបុត្រ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


