Connect with us

ព័ត៌មានជាតិ

ក្រុមបច្ចេកទេសជំនាញ ជួសជុលប្រព័ន្ធលូបាក់ស្រុតចូលទន្លេនៅសង្កាត់ច្បារអំពៅទី ២ ឲ្យរឹងមាំជាងមុន

បានផុស

នៅ

ព្រឹកមិញ ក្រុមបច្ចេកទេសជំនាញ ជួសជុលប្រព័ន្ធលូដែលបាក់ស្រុតចូលច្រាំងទន្លេបាសាក់ នៅសង្កាត់ច្បារអំពៅទី ២ ឲ្យរឹងមាំជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី ២ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ នេះ លោកបានចុះទៅពិនិត្យមើលការដ្ឋានជីកដាក់ប្រពន្ធ័លូដែលបានបាក់ស្រុតចូលទន្លេបាសាក់ កាលពីចុងខែមេសា កន្លងទៅ ដើម្បីបានរឹងមាំជាងមុន។

លោកចៅសង្កាត់ បន្តថា លូដែលបាក់ស្រុតចូលទន្លេបាសាក់នេះ ស្ថិតនៅភូមិដើមចាន់ ១ សង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំពោះប្រព័ន្ធលូនេះ មានទំហំមុខកាត់ ១ ម៉ែត្រ តភ្ជាប់ពីផ្ទះពលរដ្ឋក្នុងភូមិចូលទៅមុខលូធំ (ផ្លូវ ៣៦៩) ឆ្ពោះទៅលូធំ។

ជាមួយនេះ ខណៈពេលចុះទៅពិនិត្យការដ្ឋានជួសជុលប្រព័ន្ធលូរងការបាក់ស្រុតកន្លងទៅ ប្រជាពលរដ្ឋបានសំណូមពរដល់លោកចៅសង្កាត់ សូមឲ្យក្រុមកម្មករធ្វើយ៉ាងណាឲ្យការជួសជុលមានប្រសិទ្ធភាព ចៀសវាងជួសជុលដដែលៗ ពិសេសខាតបង់ថវិការដ្ឋ៕
អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម