Connect with us

កីឡា

អធិជ័យ ច័ន្ទរាជ្យ៖ ក្លឹបប្រដាល់ CTT ជួយឲ្យខ្លួនមិនអស់ថ្លៃជួលផ្ទះ និងបានរៀនបញ្ចប់បរិញ្ញាបត្រច្បាប់

បានផុស

នៅ

អ្នក​ប្រដាល់​គុន​ខ្មែរ​ និង​គុន​ចម្រុះ​ អធិជ័យ​ ច័ន្ទរាជ្យ​ ថា​ក្លឹប​ប្រដាល់​ Cambodian Top Team​ (CTT)​ បាន​ជួយ​ខ្លួន​បាន​ច្រើន​តាំង​តែ​ពី​ដំបូង​ម្ល៉េះ​ ពោល​ជួយ​ដល់​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដោយ​មិន​ចាំបាច់​ជួល​ផ្ទះ​ និង​អាច​រក​ថវិកា​ជួយ​ដល់​ការ​សិក្សា​បញ្ចប់​បរិញ្ញាបត្រច្បាប់​ទៀត​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ អធិជ័យ​ ច័ន្ទរាជ្យ​

កីឡាករ​ អធិជ័យ​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ចប់​វិទ្យាល័យ​ឯ​ស្រុក​កំណើត​ និង​ត្រូវ​បន្ត​ការ​សិក្សា​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​ថែមទៀត​នោះ​រូប​គេ​ក៏​សម្រេច​ឡើង​មក​រាជធានីភ្នំពេញ។​ ដោយ​សារ​តែដឹង​ពី​ការ​ត្រូវ​ចំណាយ​ច្រើន​លើ​ការ​សិក្សា​បរិញ្ញាបត្រ​នេះ​ និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ អធិជ័យ​ បាន​រក​ដំណោះស្រាយ​ផ្សេងៗ​រហូត​សម្រេច​ចូល​ហាត់​ប្រដាល់។​

កីឡាករ​ អធិជ័យ​ ច័ន្ទរាជ្យ​

អ្នក​ខេត្ត​ឧត្តរមានជ័យ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​តែ​ខ្លួន​ស្រឡាញ់​ប្រដាល់​ផង​ និង​យល់​ឃើញ​ថា​កីឡា​មួយ​នេះ​ល្អ​អាច​ជួយ​ជ្រោមជ្រែង​ខ្លួន​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ និង​អាច​បន្ត​ការ​សិក្សា​ផង​ទើបសម្រេច​​សុំ​លោក​ ហ៊ុន​ ច័ន្ទរាជ្យ មក​ចូល​ហ្វឹកហាត់​នៅ​ក្លឹប​ប្រដាល់​ Cambodian Top Team ដល់​សព្វ​ថ្ងៃនេះ។​

លោក ហ៊ុន ច័ន្ទរាជ្យ

ក្លឹប​ប្រដាល់​នេះ​ជួយ​ខ្លួន​បាន​ច្រើន​ដូចជា​​ការ​ស្នាក់​នៅ​ ហូប​ចុក​ និង​ការ​ផ្ដល់​អាជីព​ប្រដាល់​ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ថែម​ទៀត។​ រូប​គេ​មិន​ចាំបាច់​ចំណាយ​លុយ​លើ​ការ​ជួល​ផ្ទះ​រស់នៅ​នោះ​ទេ​ចាប់​តាំង​ពី​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​អំឡុង​ឆ្នាំ​២០២១​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។​ បើ​ទោះ​ជា​មិន​សូវ​ល្បីឈ្មោះ​ និង​បាន​ប្រកួត​ច្រើន​ដូច​កីឡាករ​ដទៃ​ ប៉ុន្តែ​កីឡាករ​រូប​នេះ​អាច​យក​ជំនាញ​ខាង​ប្រដាល់​មកបង្ហាត់​សិស្ស​រក​ចំណូល​បាន​មួយផ្នែក​ទៅ​ជួយផ្គត់ផ្គង់ការ​បង់​ថ្លៃ​សាលា​ផង​ និង​អាច​ជួយ​ដល់​ក្រុម​គ្រួសារ​ឯ​ស្រុក​កំណើត​ផង។​ រូប​គេ​ក៏​មាន​លទ្ធភាព​ទិញ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ដូច​ជា​ម៉ូតូ​ដោយ​ថវិកា​ខ្លួន​ឯង​។​ ដូច្នេះ​ហើយ​ក្លឹប​ប្រដាល់​ CTT​ ជា​កន្លែង​ដែល​ជួយ​ខ្លួន​ឲ្យ​បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ និង​ជួយ​ឲ្យ​ខ្លួន​បាន​រស់នៅ​ដោយមិន​​អស់​ថវិកា​ មាន​ជំនាញ​ច្បាស់លាស់​រហូត​ក្លាយ​ជា​អ្នក​ប្រដាល់​មួយ​រូប​ក្នុង​វិស័យ​គុន​ខ្មែរ​ និង​គុន​ចម្រុះ​រហូត​ដល់​ពេល​នេះ។​

កីឡាករ​ អធិជ័យ​ ច័ន្ទរាជ្យ​

បញ្ជាក់​ដែរ​ថា​ អធិជ័យ​ ច័ន្ទរាជ្យ​ បាន​មក​រួមរស់​ជា​មួយ​ក្លឹប​ប្រដាល់​ CTT​ របស់​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ អំឡុង​ឆ្នាំ​២០២១​ រហូត​មក​ដល់​ពេល​បច្ចប្បន្ន​នេះ។​ រូប​គេ​បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ​ច្បាប់​ជាង​មួយ​ឆ្នាំ​មក​ហើយ​ និង​មាន​គម្រោង​បន្ត​ថ្នាក់​អនុបណ្ឌិត​នៅ​ពេល​ខាង​មុខ​ទៀត​ដែរ។​ កូន​សិស្ស​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ រូប​គេ​ដោយ​សារ​តែ​ជាប់​ការ​សិក្សា​ផង​ និង​បង្ហាត់​សិស្ស​បែប​សុខភាព​ផង​ធ្វើ​ឲ្យ​រូប​គេ​មិន​សូវ​បាន​ឡើង​ប្រកួត​តាម​ស្ថានីយ​ទូរទស្សន៍​នោះ​ឡើយ។​ រូប​គេ​អាច​ប្រកួត​គុន​ខ្មែរ​ផង​ និង​ប្រកួត​គុន​ចម្រុះ​ផង។​ បច្ចប្បន្ន​នេះ​អ្នក​ប្រដាល់​ម្នាក់​នេះ​ក៏​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ផ្នែក​គុន​ចម្រុះ​ផង​ដែរ៕​

អធិជ័យ​ ច័ន្ទរាជ្យ​ ពេល​ឈ្នះ​នៅ​វៀតណាម

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម