សេដ្ឋកិច្ច
ក្រុមហ៊ុនចិន ចង់វិនិយោគគម្រោងអភិវឌ្ឍប្រព័ន្ធចរាចរណ៍ឆ្លាតវៃ នៅកម្ពុជា
ប្រតិភូវិនិយោគិនចិនដឹកនំាដោយលោកស្រី លី ហួយ ឈាន (Li Hui Qian) មានបំណងវិនិយោគលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរណ៍ឆ្លាតវៃ (Smart Traffic) នៅរាជធានីភ្នំពេញ និងគម្រោងបំពាក់បង្គោល និងអំពូលភ្លើងតាមមហាវិធីស៊ី ជីនពីង តាមរូបភាព BOT។

លោកស្រី លី ហួយ ឈាន បានលើកឡើងក្នុងពេលជួបពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅព្រឹកថ្ងៃសុក្រ ទី ៨ ឧសភា ២០២៦។
លោក ជា វុទ្ធី មានប្រសាសន៍ថា នេះជាគម្រោងល្អ ព្រោះអាចកាត់បន្ថយការកកស្ទះចរាចរ, កាត់បន្ថយពេលវេលា, កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងកាត់បន្ថយផ្សែងពុលដែលបណ្តាលមកពីការកកស្ទះ។
លោកអគ្គលេខាធិការបានស្នើសុំឱ្យលោកស្រីធ្វើការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ជាពិសេស ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ និងលើកទឹកចិត្តឱ្យលោកស្រីគិតគូរបណ្តាក់ទុនវិនិយោគក្នុងវិស័យកម្មន្តសាល ដើម្បីផលិតនាំចេញ ក៏ដូចបម្រើទីផ្សារក្នុងស្រុក៕



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


