ព័ត៌មានអន្ដរជាតិ
អារ៉ាប់រួមដឹកប្រេងកាត់តាមច្រកហ័រមូហ្ស ដោយលួចលាក់អ៊ីរ៉ង់
អារ៉ាប់រួមបានដឹកជញ្ជូនប្រេងដោយលួចលាក់ឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស ដោយបិទប្រព័ន្ធតាមដាន ដើម្បីបញ្ចៀសការវាយប្រហាររបស់អ៊ីរ៉ង់ ទោះបីជាមានហានិភ័យខ្ពស់ក្ដី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ព័ត៌មានពីប្រភពឧស្សាហកម្ម និងទិន្នន័យដឹកជញ្ជូន កាលពីថ្ងៃព្រហស្បតិ៍ ទី ៧ ឧសភា។

បរិមាណប្រេងដឹកចេញនោះ គ្រាន់តែជាបំណែកតូចមួយប៉ុណ្ណោះ បើធៀបនឹងការនាំចេញរបស់អារ៉ាប់រួមមុនពេលអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារអ៊ីរ៉ង់ ដោយបង្កជម្លោះចុងក្រោយ។ យ៉ាងណាមិញ វាបង្ហាញថា អ្នកផលិតប្រេង និងអតិថិជន ហ៊ានប្រឈមនឹងហានិភ័យ ដើម្បីធ្វើការដោះដូរប្រេង។
ប្រទេសនាំចេញប្រេងក្នុងតំបន់ផ្សេងៗទៀត ដូចជាអ៊ីរ៉ាក់ គុយវ៉េត និងកាតា កន្លងមក បានផ្អាកការលក់ ឬក៏ទម្លាក់តម្លៃចុះយ៉ាងគំហុកដើម្បីទាក់ទាញអ្នកទិញ ឬក៏ផ្លាស់ប្ដូរផ្លូវដឹកតាមអារ៉ាប៊ីសាអ៊ូឌីតចូលទៅសមុទ្រក្រហម។
កាលពីខែមេសា ក្រុមហ៊ុនប្រេងជាតិអាប៊ូដាប៊ី (ADNOC) បាននាំចេញប្រេងឆៅយ៉ាងហោចណាស់ ៦ លានបារ៉ែលពីស្ថានីយប្រេងឥន្ធនៈនៅឈូងសមុទ្រពែរ្ស ដោយប្រើនាវាដឹកប្រេងចំនួន ៤ គ្រឿង។ ប្រេងទាំងនោះត្រូវបានបញ្ជូនទៅស្តុកទុកនៅអូម៉ង់ ឬទៅកាន់រោងចក្រចម្រាញ់ប្រេងនៅកូរ៉េខាងត្បូង និងអាស៊ីអាគ្នេយ៍។ នេះបើតាមប្រភព៣រូប ទិន្នន័យតាមដានកប៉ាល់ពី Kpler និងការវិភាគទិន្នន័យផ្កាយរណបរបស់ក្រុមហ៊ុន SynMax។
គួរគូសបញ្ជាក់ថា អ៊ីរ៉ង់បានឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ដោយបិទច្រកសមុទ្រហ័រមូហ្ស ដោយលើកលែងតែការដឹកជញ្ជូនរបស់ខ្លួន។ ការណ៍នេះ បានរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នសកលប្រហែល១/៥ និងបានជំរុញឱ្យតម្លៃប្រេងលើសពី ១០០ ដុល្លារ/បារ៉ែល។
ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមមក ការនាំចេញប្រេងរបស់ ADNOC បានធ្លាក់ចុះជាង ១ លានបារ៉ែល/ថ្ងៃ ធៀបនឹងបរិមាណ ៣,១ លានបារ៉ែល/ថ្ងៃ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


