ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ មិនទាន់ឆ្លើយតប សំណើសន្តិភាពរបស់អាមេរិក ក្រោយភាគីទាំងពីរ បាញ់គ្នាយ៉ាងកក្រើក ជាថ្មី
ក្តីសង្ឃឹមថា ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា នឹងរលត់ក្នុងពេលឆាប់ៗនេះ បានរសាត់ឆ្ងាយបាត់ទៅហើយ បន្ទាប់ពីសហរដ្ឋអាមេរិក បើកការវាយប្រហារ លើទីក្រុងជាច្រើនរបស់អ៊ីរ៉ង់ ហើយភាគីទាំងពីរ ថែមទាំងបាញ់តដៃគ្នាយ៉ាងកក្រើក នៅច្រកសមុទ្រ Hormuz ទៀតផង។

កាលពីថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ភាគីអ៊ីរ៉ង់ បញ្ជាក់ថា ខ្លួនកំពុងពិនិត្យមើលសំណើសន្តិភាព ១៤ចំណុចរបស់អាមេរិក ហើយនឹងជូនដំណឹង នៅ ២៤ម៉ោងក្រោយ តាមរយៈប្រទេស ប៉ាគីស្ថាន។
យ៉ាងណា មកទល់ពេលនេះ ទីក្រុងតេហេរ៉ង់ នៅតែស្ងាត់ មិនទាន់ឆ្លើយតប ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ថ្លែងនៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ថា ភាគីរបស់លោក កំពុងបន្តពិនិត្យមើលសំណើនៅឡើយ។

មន្ត្រីអ៊ីរ៉ង់និយាយថា ពួកគេ កំពុងស្ថិតក្នុងដំណាក់កាលពិនិត្យមើលសំណើ ហើយទោះមានការប្រឈមមុខដាក់គ្នាផ្នែកយោធា ក៏កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងកិច្ចសម្របសម្រួល នៅដំណើរការដដែល។
១៤ចំណុច ក្នុងសំណើនោះ ឬគេហៅថា MOU ត្រូវគេមើលឃើញថា មាន ៣ ចំណុចដែលសំខាន់ជាងគេ និងជាឧបសគ្គធំ អាចរាំងស្ទះដល់ដំណើរការសន្តិភាព រវាងភាគីទាំងពីរ។
៣ចំណុចនោះ រួមមាន៖
🚨បើកច្រកសមុទ្រ Hormuz ឡើងវិញ សម្រាប់ចរាចរណ៍កប៉ាល់ដឹកជញ្ជូន ព្រមជាមួយការដកចេញនូវការបិទខ្ទប់ផ្លូវទឹក ដោយសហរដ្ឋអាមេរិក។
🚨អ៊ីរ៉ង់ នឹងយល់ព្រមលើការផ្អាកចម្រាញ់អ៊ុយរ៉ាញ៉ូម ជាបណ្ដោះអាសន្ន (ទំនងជាក្នុងរយៈពេលពី ១២ ដល់ ១៥ ឆ្នាំ) និងពង្រឹងការត្រួតពិនិត្យ ពីសំណាក់ អង្គការសហប្រជាជាតិ។
🚨ការដកទណ្ឌកម្មចេញជាដំណាក់កាល និងបញ្ចេញថវិការាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកទុក។
យ៉ាងណាក្តី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានរួចហើយថា បើអ៊ីរ៉ង់ មិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាពទេ ពួកគេ នឹងត្រូវរងការវាយប្រហារធ្ងន់ធ្ងរ និងសាហាវជាងនេះទៅទៀត។
ដូច្នេះ គេកំពុងរង់ចាំមើលថា តើការប្រឈមមុខដាក់គ្នាផ្នែកយោធា ចុងក្រោយបង្អស់នេះ អាចធ្វើឲ្យអ៊ីរ៉ង់ ប្តូរចិត្ត លែងចង់ចប់សង្គ្រាមឬយ៉ាងណា ហើយថាតើ ទីក្រុងតេហេរ៉ង់ នឹងឆ្លើយតបទៅអាមេរិក ឬសងសឹកវិញ ដោយរបៀបណា?
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


