ព័ត៌មានអន្ដរជាតិ
លោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
ព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ បានកើតឡើងនៅក្នុងវិមានប្រជាជននៅទីក្រុងប៉េកាំង ខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានបង្ហាញខ្លួនយ៉ាងក្លាហានអមដំណើរប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងជំនួបជាមួយមេដឹកនាំចិន។ រឿងដែលធ្វើឱ្យមហាជន មានការងឿងឆ្ងល់យ៉ាងខ្លាំងនោះគឺ លោក រូប៊ីយ៉ូ ជាបុគ្គលម្នាក់ ដែលធ្លាប់ត្រូវបានរដ្ឋាភិបាលចិនដាក់ទណ្ឌកម្មចំនួនពីរលើករួចមកហើយ តាំងពីមុនពេលលោកចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសមកម្ល៉េះ។

បើតាមការចុះផ្សាយនាថ្ងៃទី១៤ ខែឧសភា នេះ របស់សារព័ត៌មាន Al Jazeera ដើម្បីអាចសម្រួលដល់ដំណើរទស្សនកិច្ចដ៏សំខាន់នេះ និងចៀសវាងការខូចខាតដល់ទំនាក់ទំនងការទូត ភាគីចិនបានប្រើប្រាស់ «ល្បិចបច្ចេកទេស» ដ៏ឆ្លាតវៃមួយ ដើម្បីជម្នះឧបសគ្គផ្លូវច្បាប់ ដែលខ្លួនបានបង្កើតឡើង។ តាមរយៈការផ្លាស់ប្តូរអក្ខរាវិរុទ្ធឈ្មោះរបស់លោក រ៉ូប៊ីយ៉ូ នៅក្នុងឯកសារផ្លូវការ សម្រាប់ដំណើរទស្សនកិច្ចនេះ ចិនបាន «កែសម្រួល» នីតិវិធីផ្ទៃក្នុងរបស់ខ្លួន ដើម្បីឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិកអាចមានវត្តមាន នៅក្នុងប្រទេស ដោយស្របច្បាប់តាមទម្រង់ឯកសារថ្មី។
និយាយឱ្យងាយយល់ គឺថា ឈ្មោះរបស់រដ្ឋមន្ត្រីការបទេសអាមេរិក ត្រូវបានប្ដូរទៅជាភាសាចិន ថា Lu biao ដែលពីមុនក្នុងបញ្ជីទណ្ឌកម្ម លោកត្រូវគេសរសេរឈ្មោះថា Lubi ao។
ការប្រើប្រាស់ល្បិចកលតាមបែបការទូតបែបនេះ បង្ហាញឱ្យឃើញថា ទោះបីជាមានភាពតានតឹង ឬការដាក់ទណ្ឌកម្មគ្នាកន្លងមកយ៉ាងណាក៏ដោយ ក៏ទាំងអាមេរិក និងចិន នៅតែមានឆន្ទៈខ្ពស់ ក្នុងការរំលងបញ្ហាផ្ទាល់ខ្លួន ដើម្បីផ្តោតលើកិច្ចពិភាក្សាធំៗ ដែលប៉ះពាល់ដល់សេដ្ឋកិច្ច និងសន្តិសុខសកល។ ការដែលលោក រូប៊ីយ៉ូ អាចចូលរួមក្នុងជំនួបដ៏ខ្ពង់ខ្ពស់នេះ បានឆ្លុះបញ្ចាំងពីតថភាពនៃការទូត ដែលថា ផលប្រយោជន៍ជាតិ និងយុទ្ធសាស្ត្រនយោបាយ តែងតែមានទម្ងន់ធ្ងន់ជាងការប្រកាន់ខ្ជាប់នូវបញ្ជីទណ្ឌកម្មចាស់ៗ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


