ព័ត៌មានជាតិ
មិនចាញ់រដូវចូលឆ្នាំ រមណីដ្ឋានកាំពីនៅតែជាមុខព្រួញទេសចរមកកម្សាន្តច្រើននៅថ្ងៃចុងសប្តាហ៍
រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី នៅតែជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងពេញនិយមបំផុតសម្រាប់ថ្ងៃបុណ្យ និងថ្ងៃចុងសប្ដាហ៍។
ជាក់ស្ដែងនាថ្ងៃសៅរ និងអាទិត្យ មានអ្នកទេសចរប្រមាណជាង ១ ០០០នាក់ បានមកលេងកម្សាន្ត បេីទោះបីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរបានបញ្ចប់ហេីយក្ដី។

លោក ប្រាក់ វិកុល មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តក្រចេះបានឲ្យដឹងថា បច្ចុប្បន្ននៅមានភ្ញៀវទេសចរបន្តមកលេងកម្សាន្តជារើយៗ ប៉ុន្តែមិនដូចកាលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឡើយ ហើយអាជីវករនៅទីនោះក៏បានរុះរើរោងទឹកជាបណ្តើរៗផងដែរ នៅសល់ប្រហែលជា ៣០% ទៀតប៉ុណ្ណោះ។
ដោយឡែក រោងកញ្ចុះខាងលើគឺនៅលក់ដូចដូចធម្មតាទាំងរដូវប្រាំង និងរដូវវស្សា។
រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី នៅតែទទួលបានភាពទាក់ទាញនិងពេញនិយមខ្លាំងនារដូវខ្យល់រំហើយ ក៏ដោយសារមានទេសភាពស្រស់ស្អាត ទឹកថ្លាយង់ត្រជាក់ និងមានកោះតូចៗ ដែលមានដើមឈើដុះជាម្លប់ត្រឈឹងត្រឈៃ ព្រមទាំងមានរោងលេីទឹកជាច្រេីនសម្រាប់ទទួលអ្នកទេសចរ។


អ្នកទេសចរ អាចងូតទឹកកម្សាន្តបាន ព្រោះទឹកនៅទីនោះមានសភាពថ្លា និងត្រជាក់ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរចុះមុជលេងដោយសុវត្ថិភាព។
តំបន់នេះទាក់ទាញភ្ញៀវបំផុតក្នុង រដូវប្រាំង ចាប់ពីខែមករា ដល់ខែឧសភា នៅពេលទឹកស្រក។ ដោយឡែក ម្ហូបអាហារ ក៏មានសំបូរបែបផងដែរ ដូចជា ត្រីទន្លេស្រស់ៗ ត្រីក្របី ត្រីក្អែក ត្រីប៉ាវ៉ាមុខពីរ ខ្ចៅចាក់ច្រែងជាប្រភេទខ្ចៅពិសេសដែលមានតែនៅក្នុងតំបន់កាំពី ដែលភ្ញៀវនិយមបរិភោគ។
រមណីយដ្ឋាន ទឹកជួទន្លេមេគង្គកាំពីមានទីតាំងស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ដែលមានចម្ងាយប្រហែល ១៥ ទៅ ១៦ គីឡូម៉ែត្រ ខាងជើងទីរួមខេត្ត៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


