ព័ត៌មានជាតិ
អាជ្ញាធរស្រុកស្រែអំបិល ចុះពិនិត្យ និងដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋ៨៤គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់
ប្រជាពលរដ្ឋចំនួន៨៤គ្រួសាររស់នៅក្នុងមូលដ្ឋានស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានអាជ្ញាធរ និងសាខាកាកបាទក្រហម ចុះពិនិត្យ និងជួយដោះស្រាយពីផលប៉ះពាល់។

លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានឱ្យដឹងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ថា គ្រួសារពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៨៤គ្រួសារ ស្មើនឹង៨៤ខ្នងផ្ទះ នៅឃុំជីខក្រោម និងឃុំស្រែអំបិល ដែលបណ្តាលឱ្យខូចខាតរបើកស័ង្កសីសរុបចំនួន ៥៤៦សន្លឹក ។

លោកអភិបាលស្រុកស្រែអំបិល ក៏បានសូមចូលរួមរំលែកនូវការសោកស្តាយ ជាមួយពលរដ្ឋដែលបានទទួលរងគ្រោះខូចខាតនូវទ្រព្យសម្បត្តិ និងផ្ទះសម្បែងដោយសារខ្យល់កន្ត្រាក់រដូវវស្សានេះ។ ទន្ទឹមរដូវវស្សាចូលមកដល់ អាជ្ញាធរស្រុកស្រែអំបិល ស្នើដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នអំពីថែរក្សាសុខភាពរស់នៅស្អាត ហូបស្អាត និងផឹកស្អាត។
ម៉្យាងទៀតគ្រោះធម្មជាតិដែលកើតមានជាយថាហេតុងាយកើតមាន ប្រសិនបើមានជួបគ្រោះថ្នាក់ធម្មជាតិណាមួយ លោកអភិបាលស្រុក ស្នើដល់ពលរដ្ឋសូមប្រញាប់ទាក់ទងមកកាន់អាជ្ញាធរភូមិឃុំអោយបានទាន់ពេលវេលា ដើម្បីមានវិធានការអន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលា។ ពិសេសតាមដានព័ត៌មានព្យាករណ៍អាកាសធាតុឱ្យទៀងទាត់ កុំចេញទូកនេសាទទាំងប្រថុយប្រថាននៅឯសមុទ្រ ចំណែកផលដំណាំដែលខូចខាត សុំកុំបាក់ទឹកចិត្ត បន្តខិតខំបង្កបង្កើនផលនេសាទ និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារ តាមរយៈផ្តល់ចំណេះដឹងបច្ចេកទេស និងគ្រាប់ពូជបន្ថែម៕
អត្តបទ៖ សិរិវឌ្ឍនៈ





-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


