ព័ត៌មានអន្ដរជាតិ
អ្នកបើករថភ្លើង ដែលបុករថយន្តក្រុង ផ្ទុះឆេះ បង្កសោកនាដកម្មនៅថៃ គឺជា មនុស្សញៀនថ្នាំ
ប្រទេសថៃ ជួបហេតុការណ៍រន្ធត់ និងរឿងហេតុអាក្រក់ៗ ម្តងហើយម្តងទៀតមិនចេះចប់។ ជាក់ស្តែងកាលពីល្ងាចថ្ងៃសៅរ៍ ទី១៦ ខែឧសភា គ្រោះកាចរថភ្លើងដឹកទំនិញ បុកគ្នាជាមួយរថយន្តក្រុងសាធារណៈ នៅទីក្រុងបាងកក បានផ្តាច់ជីវិតមនុស្សចំនួន ៨នាក់ និងរបួស ៣២នាក់ ហើយឥឡូវ ការធ្វើតេស្ត ចេញលទ្ធផលមកថា អ្នកបើករថភ្លើង គឺជាមនុស្សញៀនថ្នាំ។

សារព័ត៌មាន The Nation បានផ្សាយនៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយដកស្រង់ប្រភពពីប៉ូលិស ដែលបញ្ជាក់ថា អំឡុងពេលនៃការស៊ើបអង្កេត អ្នកបើករថភ្លើង ត្រូវបានរកឃើញ មានផ្ទុកសារធាតុញៀននៅក្នុងខ្លួន ហើយពេលនេះ កំពុងពិនិត្យបន្ថែម និងរៀបចំអនុវត្តនីតិវិធីច្បាប់ផ្សេងៗ។
អ្នកបើករថភ្លើង ក៏រងការចោទប្រកាន់ថា ធ្វេសប្រហែស និងមិនអើពើនឹងការព្រមានផងដែរ ទោះមានការជូនដំណឹង ជាបន្តបន្ទាប់ក៏ដោយ ដែលជាលទ្ធផល បណ្តាលឲ្យមានមនុស្សស្លាប់។

មិនមែនតែអ្នកបើករថភ្លើងឡើយ ក្រុមអ្នកស៊ើបអង្កេត ក៏កំពុងពិនិត្យមើល លើការបំពេញការងាររបស់បុគ្គលិកពាក់ព័ន្ធទាំងអស់ រួមមាន បុគ្គលិកផ្លូវដែក និងអ្នកបើកបររថយន្តក្រុង ដើម្បីរកឲ្យឃើញថា ពួកគេមានកំហុសអ្វីខ្លះ ដែលឈានដល់ការកើតមាន សោកនាដកម្មបែបនេះ។
សូមជម្រាបថា ហេតុការណ៍រន្ធត់នេះ កើតឡើងនៅត្រង់ចំណុចប្រសព្វ Asok-Phetchaburi ក្បែរផ្លូវរថភ្លើង Makkasan ដោយរថភ្លើងដឹកទំនិញ បានបុករថយន្តក្រុងសាធារណៈ ខ្សែទី ២០៦ ពេញទំហឹង បណ្តាលឲ្យឆាបឆេះ យ៉ាងសន្ធោសន្ធៅ។

វាគឺជាសោកនាដកម្មដ៏សាហាវមួយ ក្នុងចំណោមសោកនាដកម្មសាហាវៗជាច្រើន ដែលកើតឡើង ក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់ប្រទេសថៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


