Connect with us

កីឡា

លោក​ Indra និយាយចំពោះការរៀបចំការប្រកួតតេជោលីគ​របស់សហព័ន្ធបាល់ទះកម្ពុជា

បានផុស

នៅ

គ្រូ​បង្វឹក​ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​ លោក​ Indra​ ថា​ការ​រៀបចំ​ព្រឹត្តិការណ៍​តេជោលីគ​ និង​ដំណើរ​ការ​ក្នុង​ការ​ប្រកួត​ផ្ដល់​ភាព​យុត្តិធម៌​អំឡុង​ការ​ប្រកួត​ផ្សេងៗ​នោះ​គឺបានល្អ​​ពិសេស​ស្រប​តាម​លក្ខខណ្ឌ​របស់​កីឡា​បាល់ទះ​លើ​ឆាក​អន្តរជាតិ​ទៀត​ផង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Indra (ស្ដាំង)

លោក​ Indra ​បាន​ឆ្លើយ​តប​សំនួរ​ថា​ «លោក​យល់​យ៉ាងណា​ដែរ​ចំពោះ​ការ​រៀបចំ​របស់​សហព័ន្ធ​បាល់ទះ​កម្ពុជា​ពិសេស​ភាព​យុត្តិធម៌​អំឡុង​ការ​ប្រកួត​កន្លង»?​ តាម​រយៈ​ការ​មក​កាន់​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​រយៈពេល​​ ៣រដូវកាល​មក​នេះ​គឺ​លោក​មើល​ឃើញ​ថា​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​រៀបចំ​ការ​ប្រកួត​បាន​ល្អ​ឡើង​ៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​ ការ​តុបតែង​នៅ​បរិវេណ​ប្រកួត​មាន​ភាព​ស្រស់​ស្អាត​ពិសេស​នោះ​គឺ​ការ​ដាក់​ឲ្យ​មាន​ជា​ផ្ទាំង​ LED​ ដូច​បាន​ឃើញ​នេះ​ស្អាត។​

ចំពោះ​អាជ្ញាកណ្ដាល​ផ្សេងៗ​នោះ​គឺ​មិនមាន​អ្វី​ជា​បញ្ហា​នោះ​ឡើយ។​ មួយ​វិញ​ទៀត​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ធ្វើ​បាន​ល្អ​គោរព​ស្រប​តាម​លក្ខខណ្ឌ​សហព័ន្ធ​បាល់ទះ​ពិភពលោក​ និង​គោរព​តាម​សហព័ន្ធ​បាល់ទះ​នៅ​អាស៊ាន​នេះ​​តែ​ម្ដង។​

ទិដ្ឋភាព​បើក​ការ​ប្រកួត

បញ្ជាក់​ដែរ​ថា​ លោក​ Indra​ ជា​គ្រូ​បង្វឹក​ជនជាតិ​ឥណ្ឌូណេស៊ី​ និង​បាន​មក​ជួយ​ក្រុម​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​នេះ​បាន​ជា​ច្រើន​រដូវកាល​ និង​ច្រើន​ការ​ប្រកួត​មក​ហើយ​នៅ​ប្រទេស​កម្ពុជា។​ ជា​មួយ​គ្នា​នេះ​ដែរ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​រៀបចំ​ការ​ដំណើរ​ការ​ប្រកួត​ផ្សេងៗ​មាន​ភាព​ល្អ​ប្រសើរ​ និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន៕​

ទិដ្ឋភាព​បើក​ការ​ប្រកួត

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម