Connect with us

ព័ត៌មានជាតិ

សម្ដេច ហ៊ុន សែន អញ្ជើញប្រធានាធិបតីបេណាំងមកកម្ពុជា ដើម្បីពង្រីកមិត្តភាពជាមួយប្រទេសនៅអាហ្វ្រិកមួយនេះ

បានផុស

នៅ

ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រធានាធិបតីបេណាំងមកធ្វើទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។ តាមការគូសបញ្ជាក់របស់សម្ដេចតេជោ ទស្សនកិច្ចនេះក្នុងបំណងដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងជាឱកាសដើម្បីពង្រីកនូវចំណងមិត្តភាពរវាងកម្ពុជា និងប្រទេសនៅតំបន់អាហ្វ្រិកមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអញ្ជើញរបស់សម្ដេចតេជោ ធ្វើឡើងនៅពេលដែលកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី នាខែវិចិ្ឆកា ឆ្នាំ២០២៦នេះ។

ក្នុងជំនួបជាមួយលោក Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់បេណាំងប្រចាំកម្ពុជា ដែលបានចូលប្រគល់សារតាំងកាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នាពេលខាងមុខ មេដឹកនាំរបស់បេណាំង នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា។

គួរកត់សម្គាល់ថា កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងធ្វើឡើងនៅរាជធានីភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺរំពឹងថា នឹងមានការយាង និងអញ្ជើញចូលរួមពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងមេដឹកនាំកំពូលៗមកពីប្រទេសជាង៩០។

លើសពីការចូលរួមកិច្ចប្រជុំកម្រិតអន្តរជាតិនេះ សម្ដេចតេជោ ថា វត្តមានរបស់ប្រធានាធិបតីបេណាំង ក៏ជាឱកាសនៃការពង្រីកមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់រឹងមាំបន្ថែមទៀត។

ដោយឡែក ចំពោះបេសកកម្មរបស់លោក Franck E. W. ADJAGBA ក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាពេលនេះ សម្ដេចតេជោ ថា នឹងរុញច្រានឱ្យទំនាក់ទំនងរវាងកម្ពុជា និងបេណាំងឱ្យកាន់តែរីកចម្រើនបន្តទៀត៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម