Connect with us

សន្តិសុខសង្គម

សង្ស័យឆ្លងចរន្ដ អគ្គិភ័យឆេះចេញពីទូក្លាសេបន្លែផ្លែឈើក្នុងផ្ទះពលរដ្ឋក្បែរផ្សារនាគមាស

បានផុស

នៅ

ករណីអគ្គិភ័យបានឆាបឆេះចេញពីក្នុងទូក្លាសេបន្លែផ្លែឈើក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែងក្បែរផ្សារនាគមាសបង្កការភ្ញាក់ភ្អើលដល់កម្លាំងជំនាញចុះអន្តរាគមន៍បាញ់ពន្លត់ ខណៈកម្លាំងជំនាញដាក់ការសង្ស័យអាចបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​៨និង២០នាទី​យប់​ ថ្ងៃ​ទី​១៩​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៣១៦​(ម្ដុំ​ផ្សារ​នាគ​មាស)​ សង្កាត់​ផ្សារ​ដេីមគ​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលមានអគ្គិភ័យកើតឡើង ពួកគាត់បានឮសំឡេងផ្ទុះ០២ទៅ០៣ដង។ ហើយប្រមាណជា ១០នាទីក្រោយក៏មានក្លិនផ្សែង។ ភ្លាមៗ គាត់រត់ចេញពីក្នុងផ្ទះដើម្បីមកមើលក៏ប្រទះឃើញផ្ទះល្វែងមួយកន្លែងដែលនៅកៀកផ្ទះរបស់គាត់កំពុងមានការឆាបឆេះចេញពីខាងក្នុងមកក្រៅ លាយលំអណ្តាតភ្លើងកំពុងលេបត្របាក់បាត់ទៅហើយ។ ស្របពេលនោះ ពលរដ្ឋបាននាំជួយយកបំពង់ពន្លត់ មកដើម្បីបាញ់សង្រ្គោះបឋមលើការទប់ស្កាត់កុំឲ្យយមានការរាលដាលកាន់តែខ្លាំងឡើង។

អគ្គិភ័យនេះដែរបានបង្កការខូចទូក្លាសេបន្លែផ្លែឈើចំនួន០១គ្រឿង រួមសម្ភារៈមួយចំនួន តែមិនបង្កឲ្យយមនុស្សរងរបួសនោះឡើយ។ ក្នុងនោះបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ជាច្រើន រួមទាំងរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០៤គ្រឿងបាញ់រហូតរលត់ជាស្ថាពរ។ ចំណែកឯកមូលហេតុ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានជំហានដំបូងថា សង្ស័យឆ្លងចរន្តអគ្គិសនី៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម