ព័ត៌មានជាតិ
សមិទ្ធផលនៅវត្តចន្ទមូលី តម្លៃ៦០.២៧៥ ដុល្លានិងប្រាក់រៀលមួយចំនួន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

សមិទ្ធផលនានា នៅវត្តចន្ទមូលី ស្ថិតនៅភូមិតាម៉ៅ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលមានតម្លៃសរុបជាថវិកាដុល្លាសរុបប្រមាណជា ៦០.២៧ ៥ ដុល្លាអាមេរិក និងប្រាក់រៀលចំនួនប្រមាណជា ៦៣ លានរៀល ត្រូវបានសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

លោក វ៉ា ថន អភិបាលនៃគណៈខេត្តក្រចេះ ថ្លែងក្នុងឱកាសអញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅវត្តចន្ទមូលី បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើ និងសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេនពរជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋទាំងអស់ រស់នៅក្នុងឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ។

លោក វ៉ា ថន ក៏បានថ្លែងអំណរគុណចំពោះ ព្រះគ្រូចៅអធិការវត្ត ដែលបានជួយបរិច្ចាគថវិកាធនធានផ្ទាល់ខ្លួនចូលរួមចំណែ កដល់ការសាងសង់សមិទ្ធផលនានាជាច្រើន ដែលបានរួមចំណែ កលើកកម្ពស់ដល់ការអភិវឌ្ឍក្នុងមូលដ្ឋានឃុំ ស្រុក និងខេត្ត។ សមិទ្ធផលដែលសម្រេចបានទាំងអស់នេះ កើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវចាក់ចំគោលដៅ និងសភាពការណ៍សម្រាប់ដឹកនាំជាតិ និងប្រជាជន ជាពិសេសការពារយ៉ាងដាច់ខាត ក្នុងការរក្សាសុខសន្តិភាពឲ្យបានពេញលេញ និងធានាបាននូវស្ថិរភាពនយោបាយទូទាំងប្រទេស។

អភិបាលខេត្តក្រចេះ បានបន្តថា រាជរដ្ឋាភិបាល បានចាត់ទុកពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ពឹងគ្នាទៅវិញទៅមក និងជួយទំនុកបម្រុងគ្នាទៅវិញទៅមក លើផ្នែកស្មារតី ផ្នែកទស្សនវិជ្ជា មានពុទ្ធចក្រទើបអាណាចក្រអាចរុងរឿងបាន។

ជាមួយគ្នានេះ ពុទ្ធចក្រ ក៏ពឹងផ្អែកនិងផ្ញើលើរដ្ឋអំណាចផងដែរ ក្នុងនោះដោយសារមានសុខសន្តិភាពស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ទើបជំនឿសាសនាមាននិរន្តរភាព និងភាពរុងរឿង ហើយសូមបន្តជួយគាំទ្រដល់ការសាងសង់នូវសមិទ្ធផលនានាបន្ថែមទៀត ជាពិសេសការចូលរួមថែរក្សានូវសមិ ទ្ធផ ល នៅក្នុងទីអារាមនេះឱ្យបានស្ថិតស្ថេរ និងគង់វង្ស សម្រាប់ជាទីបដិបត្តិ និងរក្សាទុ កជាកេរ្ត៍ដំណែល ដល់កូនចៅជំនាន់ក្រោយ៕
អត្ថបទ៖ ប្រុញ វិធិន





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


