Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌដង្កោ ស្រាវជ្រាវបង្ក្រាបក្រុមធាក់ប្លន់ម៉ូតូ៣នាក់ ក្រោយធ្វើសកម្មភាពនៅផ្លូវក្រវ៉ាត់ក្រុងទី៣

បានផុស

នៅ

កម្លាំងនគរបាលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៣នាក់ ក្រោយជនសង្ស័យទាំងនេះធ្វើសកម្មភាពធាក់ប្លន់ម៉ូតូពីយុវជនកម្មកររោងចក្រម្នាក់នៅលើផ្លូវក្រវ៉ាត់ក្រុងទី៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការឃាត់ខ្លួននេះធ្វើកាលពីថ្ងៃទី២០ ខែខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចជួលលេខ២៨ ផ្លូវបេតុង ស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ រ័ត្ន វណ្ណៈ ហៅ អាហ្សា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ២៨ ស្ថិតនៅភូមិក្បាលដំរី១ សង្កាត់ការកាប១ ខណ្ឌពោធិ៍សែនជ័យ។ ឈ្មោះ វី ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។ និងឈ្មោះ សាវុត សុភី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ២៨ ស្ថិតនៅភូមិក្បាលដំរី សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ សៅ រៀម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់ការកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

លោកវរសេនីយ៍ទោ ជាង ហុកសែ បន្ថែមថា ក្រុមជនសង្ស័យទាំងនេះបានធ្វើសកម្មភាពធាក់ប្លន់ម៉ូតូពីជនរងគ្រោះកាលពីវេលាម៉ោង២២និង០០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ។ ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញបានដកហូតម៉ូតូចំនួន២គ្រឿង និងវត្ថុតាងមួយចំនួន។

ក្រោយពីឃាត់ខ្លួនក្រុមជនសង្ស័យ កម្លាំងជំនាញបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងអនុវត្តតាមនិតិវិធីច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម