Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុកស្នួល រកឃើញ​ទំនិញខូចគុណភាព និងហួសសុពលពល ណែនាំ​អាជីវករ​បញ្ឈប់ដាក់លក់ជាបន្ទាន់

បានផុស

នៅ

ក្រុមការងារចម្រុះនៃរដ្ឋបាលស្រុកស្នួល ខេត្តក្រចេះ​បានរកឃើញទំនិញខូចគុណភាព និងហួសសុពលភាពប្រើប្រាស់ ព្រមទាំងបានធ្វើការដកហូតនិងធ្វើការណែនាំដល់អាជីវករ​ឲ្យ​បញ្ឈប់ការដាក់លក់ជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរកឃើញនូវទំនិញខូចគុណភាព និងហួសសុពលភាពប្រើប្រាស់ត្រូវបានធ្វើឡើងនាថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ ដោយមានកិច្ចសហការណ៍រវាងរដ្ឋបាលស្រុកស្នួល សហការជាមួយក្រុមការងារអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានចុះត្រួតពិនិត្យទំនិញដាក់លក់នៅតាមទីផ្សារ និងទីតាំងអាជីវកម្ម​មួយចំនួនក្នុងភូមិសាស្ត្រស្រុកស្នួលខេត្តក្រចេះ ដើម្បីពិនិត្យគុណភាពទំនិញ សុវត្ថិភាពចំណីអាហារ និងទប់ស្កាត់ការចរាចរទំនិញខូចគុណភាព ឬផ្ទុកសារធាតុហាមឃាត់ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ព្រមទាំងបានធ្វើការអប់រំផ្សព្វផ្សាយអំពីច្បាប់ និងវិធានការសុវត្ថិភាពចំណីអាហារ ដើម្បីធានាការពារសុខភាពអ្នកប្រើប្រាស់ផងដែរ។

ប្រភពពីមន្ត្រីជំនាញបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ ក្រុមការងារចម្រុះបានធ្វើការត្រួតពិនិត្យលើផលិតផលចំណីអាហារ បន្លែ ផ្លែឈើ សាច់គ្រប់ប្រភេទ ភេសជ្ជៈ និងទំនិញប្រើប្រាស់មួយចំនួន ដោយផ្តោតសំខាន់លើ៖ ទំនិញ​ហួសកាលបរិច្ឆេទប្រើប្រាស់, ទំនិញគ្មានប្រភពច្បាស់លាស់, ផលិតផលផ្ទុកសារធាតុគីមីហាមឃាត់ និងទំនិញខូចគុណភាព និងអនាម័យមិនត្រឹមត្រូវ។

ជាលទ្ធផល ក្រុមការងារបានរកឃើញទំនិញមួយចំនួនខូចគុណភាព ហួសសុពលភាពប្រើប្រាស់ និងការប្រើប្រាស់សារធាតុរក្សាទុកបានយូរ ហើយបានធ្វើការដកហូត និងណែនាំដល់អាជីវករ អោយបញ្ឈប់ការដាក់លក់ជាបន្ទាន់។ ទន្ទឹមនិងនោះ អាជ្ញាធរស្រុកស្នួល បានបញ្ជាក់ថា ក្រុមការងាររបស់រដ្ឋបាលស្រុកស្នួល នឹងបន្តសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់ទំនិញខូចគុណភាព និងទំនិញខុសច្បាប់ ដែលអាចប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម