Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរវប្បធម៌ ខេត្តកំពង់ឆ្នាំង ៖ នេះជាកិច្ចការដែលទាមទារការចូលរួមសហការ ដើម្បីថែរក្សាមរតកវប្បធម៌ជាតិ

បានផុស

នៅ

ការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណក្រៅឃ្លាំង គឺជាកិច្ចការដ៏សំខាន់មួយក្នុងការអភិរក្ស និងការពារមរតកវប្បធម៌ជាតិរបស់កម្ពុជា។ ការងារនេះមិនត្រឹមតែជួយកំណត់អត្តសញ្ញាណ និងគ្រប់គ្រងវត្ថុបុរាណប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភស្តុតាងផ្លូវច្បាប់ដ៏រឹងមាំ សម្រាប់ទាមទារវត្ថុបុរាណដែលត្រូវបាននាំចេញពីប្រទេសដោយខុសច្បាប់ឱ្យត្រឡប់មកវិញផងដែរ។

ហេតុនេះ នេះជាកិច្ចការដែលទាមទារការចូលរួមសហការពីសហគមន៍ និងប្រជាពលរដ្ឋ ដើម្បីថែរក្សាតម្លៃវប្បធម៌ជាតិឱ្យស្ថិតស្ថេរជាយូរអង្វែង។ នេះបើតាមការបញ្ជាក់របស់លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១-តើហេតុអ្វីបានជាយើងចាំបាច់ត្រូវចុះបញ្ជីវត្ថុបុរាណក្រៅដើម្បីអ្វី?
បើតាមមន្ត្រីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ការចុះបញ្ជីវត្ថុបុរាណក្រៅឃ្លាំង គឺដើម្បីកំណត់បាននូវអត្តសញ្ញាណ ការអភិរក្ស ការគ្រប់គ្រង និងជាមូលដ្ឋានដ៏សំខាន់ក្នុងការទាមទាវត្ថុបុរាណដែលត្រូវបាននាំចេញពីប្រទេសកម្ពុជាដោយខុសច្បាប់ត្រឡប់មកវិញ។

២-តើអ្វីជាវត្ថុបុរាណក្រៅឃ្លាំង?
ប្រភពដដែល ពន្យល់ថា វត្ថុបុរាណក្រៅឃ្លាំង គឺសំដៅលើវត្ថុបុរាណនានា ដែលនៅរាយប៉ាយតាមទីសាធារណៈ ដូចជា ទីទួលបុរាណ ប្រាសាទបុរាណ វត្តអារាម ឬ ស្ថិតក្រោមការគ្រប់គ្រងរបស់ឯកជនក្នុងដែនកម្ពុជាទាំងមូល ដោយពុំរាប់បញ្ចូលវត្ថុបុរាណដែលរក្សាទុកក្នុងឃ្លាំងតាមសារមន្ទីរ ក្នុងរាជធានី-ខេត្ត និងក្នុងអភិរក្សដ្ឋានអង្គរ។ ម្យ៉ាងទៀត ការចុះបញ្ជីវត្ថុបុរាណត្រូវបានបែងចែកជាពីរប្រភេទ គឺ «ការចុះបញ្ជីវត្ថុបុរាណក្នុងឃ្លាំង» និង «ការចុះបញ្ជីវត្ថុបុរាណក្រៅឃ្លាំង»។

ដូច្នេះការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណក្រៅឃ្លាំង ពិតមានសារៈសំខាន់ខ្លាំងណាស់ ដ្បិតពុំត្រឹមតែសម្រាប់ការអភិរក្សនិងគ្រប់គ្រងមរតកវប្បធម៌ជាតិប៉ុណ្ណោះទេ តែជាឯកសារភស្តុតាងផ្លូវច្បាប់ដ៏មុតមាំ ដើម្បីទាមទារវត្ថុបុរាណដែលនាំចេញពីប្រទេសដោយខុសច្បាប់ត្រឡប់មកវិញ។ លើសពីនេះ ការចងក្រងឯកសារបទដ្ឋានគតិយុត្តនេះគឺជាយន្តការយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអំពីតម្លៃនៃសម្បត្តិវប្បធម៌ជាតិដល់ស្រទាប់យុវជន ក្នុងន័យជំរុញឱ្យមានការចូលរួមស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍមរតកវប្បធម៌ជាតិប្រកបដោយចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម