ព័ត៌មានជាតិ
ល្បិចបង្កើតភាពទាក់ទាញរបស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន
យោងតាមការសិក្សារបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា “ល្បិចបង្កើតភាពទាក់ទាញ ប្រឆាំងការញៀននីកូទីន និងថ្នាំជក់” គឺជាប្រធានបទ នៃទិវាពិភពលោកគ្មានថ្នាំជក់ ២០២៦។ ប្រធានបទនេះមានគោលបំណង លាតត្រដាងល្បិចកលរបស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន ក្នុងការបន្តច្នៃប្រឌិតបង្កើត និងប្តូររូបរាងផលិតផលរបស់ខ្លួន ដើម្បីទាក់ទាញមនុស្សជំនាន់ថ្មី កុមារនិងវ័យជំទង់។

លោក មុំ គង់ នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា ឧស្សាហករថ្នាំជក់ មិនត្រឹមតែផលិតបារីប៉ុណ្ណោះទេ ប៉ុន្តែក៏បានផលិតនិងចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី (HTPs) ដែលបានហាមឃាត់ដោយរដ្ឋាភិបាល។ លោកថា នៅកម្ពុជា ឧស្សាហករថ្នាំជក់ និងឧស្សាហករនីកូទីន បានបន្តផ្សព្វផ្សាយផលិតផលរបស់ខ្លួនដើម្បីទាក់ទាញកុមារ និងយុវជនតាមមធ្យោបាយផ្សេងៗ ជាពិសេសតាមបណ្តាញព័ត៌មានសង្គម បើទោះបីជាដឹងថាទង្វើរបស់ខ្លួនផ្ទុយទៅនឹងច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាលក៏ដោយ។

យ៉ាងណាមិញ ចំពោះបារី ការបំពានទៅនឹងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ របស់ក្រុមហ៊ុនថ្នាំជក់ បានកើតឡើងតាមរយៈការផ្សាយពាណិជ្ជកម្មបារីនៅកន្លែងលក់បារី ការណែនាំឱ្យអ្នកលក់បារីតាំងលក់បារីខុសពីច្បាប់កំណត់ និងការចែកចាយបារីដែលគ្មានសារព្រមានសុខភាពត្រឹមត្រូវ និងគ្មានតែមប្រិ៍ពន្ធជាដើម។ ចំពោះបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី នៅតែបន្តបំពានផ្សាយលក់តាមបណ្តាញព័ត៌មានសង្គម។
លោក មុំ គង់ ស្នើអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ គួរចាត់វិធានបន្ថែមលើការប្រើប្រាស់ និងការចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ជាបន្តបន្ទាប់។ ដោយមើលឃើញថា ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីនមួយចំនួននៅតែបន្តបំពានច្បាប់ និងបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាលដដែល។ជាក់ស្ដែង ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញសេចក្តីណែនាំដល់អង្គភាពចំណុះ និងមូលដ្ឋានអាជីវកម្មទាំងអស់ មិនឱ្យសហការ ឬចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន ទោះក្នុងគោលបំណងអ្វីក៏ដោយ។

គួរឱ្យដឹងថា តាមរយៈការដាក់ចេញវិធានថ្មីនេះ ស្របគ្នានឹងវិធានការរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងទេសចរណ៍ ដែលបានហាមឃាត់អង្គភាពចំណុះគ្រឹះស្ថានសិក្សា និងមូលដ្ឋានអាជីវកម្ម មិនឱ្យពាក់ព័ន្ធសហការជាមួយក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុននីកូទីន ក្នុងគោលបំណងការពារមូលធនមនុស្សរបស់កម្ពុជា កុំឱ្យធ្លាក់ទៅក្នុងល្បិចកលទាក់ទាញ ភូតកុហករបស់ក្រុមហ៊ុននេះផងដែរ៕

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


