ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងកសិកម្មថាកម្ពុជានៅតែរក្សាបាននូវសន្តិសុខស្បៀងទោះបីជាប្រឈមនឹងធ្លាក់ចុះទិន្នផល
អ្នកនាំពាក្យក្រសួងកសិកម្មលោក ឃឹម ហ្វីណង់ ថាប្រទេសកម្ពុជានៅតែរក្សាបាននូវសន្តិសុខស្បៀងអាហារ ខណៈការវាយតម្លៃរបស់ក្រសួងឃើញថាទិន្នផលអាចធ្លាក់ចុះដោយសារវិបត្តិថាមពល និងការឡើងថ្លៃជី។

លើកឡើងនៅក្នុងកិច្ចពិភាក្សាតុមូលនៅរាជបណ្ឌិត្យសភា ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ លោក ឃឹម ហ្វីណង់ បានឱ្យដឹងថាវិបត្តិថាមពល និងការកើនឡើងថ្លៃជី អាចនឹងធ្វើឱ្យថ្លៃដើមនៃការផលិតដំណាំស្រូវ និងកសិកម្មកម្ពុជាកើនឡើងប្រមាណ១៥% ខណៈប្រសិនជាកសិករឈប់ប្រើប្រាស់ជីក្នុងការផលិតនោះនឹងនាំឱ្យមានការធ្លាក់ចុះទិន្នផលដល់ទៅ៣៥%។ ទោះជាយ៉ាងណាលោកបញ្ជាក់ថាបញ្ហានេះមិនប៉ះពាល់ដល់សន្តិសុខស្បៀងអាហារនៅកម្ពុជាទេ ខណៈការផលិតដំណាំស្រូវរបស់កម្ពុជាមានលើសតម្រូវការដល់ទៅជាង២ដង។
លោកថា៖ «បើមានហូបមិនមែនជាបញ្ហាប្រឈមយើងទេ! តែបញ្ហានោះគឺភាពមានបានរបស់កសិករ»។
បើតាមលោក ហ្វីណង់ បច្ចុប្បន្នកម្ពុជាមានប្រមាណ ១,៨៥លានគ្រួសារ ដែលក្នុងឆ្នាំកន្លងទៅអាចផលិតស្រូវបានដល់ទៅជាង១៥លានតោន ខណៈតម្រូវការក្នុងស្រុកមានប្រមាណ៦ ទៅ៧លានតោនប៉ុណ្ណោះ ដែលមិនមានប្រទេសច្រើនទេនៅលើពិភពលោកដែលមានលទ្ធភាពក្នុងការផលិតស្បៀងលើសពីតម្រូវការក្នុងស្រុកនោះ។

ទាក់ទងនឹងបញ្ហាប្រេង ឧស្ម័ន និងជីកសិកម្មនេះ ក្នុងជំនួបមួយរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នៅទីក្រុងញ៉ូវយ៉កកាលពីថ្ងៃទី២៧ ខែឧសភា ប្រទេសចិនបានធានាដល់ការផ្គត់ផ្គង់ប្រេង ឧស្ម័ន និងជីកសិកម្មក្នុងអំឡុងពេលដែលកម្ពុជាកំពុងជួបការលំបាកផ្នែកសន្តិសុខថាមពល និងកង្វះជី។ តាមរបាយការណ៍ក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ២០២៥ កម្ពូជាបាននាំចូលជីកសិកម្មពីបរទេសក្នុងទំហំប្រមាណ ៤២០លានដុល្លារអាមេរិក៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


