Connect with us

ជីវិតកម្សាន្ដ

នាយ ក្រូច មានទុក្ខក្រៀមក្រំ ម្តាយក្មេកទទួលមរណភាព បន្សល់ទុកក្ដីអាល័យដល់ក្រុមគ្រួសារ

បានផុស

នៅ

តារាកំប្លែងប្រជាប្រិយភាព លោក នាយ ក្រូច និងក្រុមគ្រួសារ កំពុងស្ថិតក្នុងសភាពសោកសៅ និងក្រៀមក្រំជាទីបំផុត បន្ទាប់ពីម្តាយក្មេកជាទីគោរពស្រឡាញ់របស់លោក បានទទួលមរណភាពនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដោយបន្សល់ទុកនូវក្ដីអាល័យ និងការសោកស្តាយយ៉ាងខ្លាំងពីសំណាក់កូនចៅ និងសាច់ញាតិទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារបង្ហោះរបស់ នាយ ក្រូច បានឱ្យដឹងថា លោកយាយ កែវ ងួន បានទទួលមរណភាពនៅវេលាម៉ោង ២:៥៧ នាទី រំលងអធ្រាត្រ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។ ក្នុងសារដ៏សោកសៅនោះ លោកបានសរសេរថា៖ «អ្នកម្ដាយក្មេករបស់ខ្ញុំ លោកយាយ កែវ ងួន បានលាកូនចៅជារៀងរហូតហើយ។ សូមបងប្អូន កូនក្មួយ និងអ្នកដែលធ្លាប់ស្គាល់គាត់ មេត្តាជ្រាបជាដំណឹង និងសូមជូនដំណើរអ្នកម្ដាយទៅកាន់ឋានដ៏ខ្ពង់ខ្ពស់ផងចុះ»។

ក្រោយដំណឹងមរណទុក្ខនេះត្រូវបានចែករំលែកជាសាធារណៈ មានសិល្បករ សិល្បការិនី មិត្តភក្តិក្នុង និងក្រៅសិល្បៈ ព្រមទាំងអ្នកគាំទ្រជាច្រើន បានផ្ញើសារចូលរួមរំលែកទុក្ខ និងលើកទឹកចិត្តដល់ នាយ ក្រូច និងក្រុមគ្រួសារ ដែលកំពុងជួបការបាត់បង់ដ៏ធំធេងនេះ។

ការបាត់បង់មនុស្សជាទីស្រឡាញ់ គឺជារឿងដែលគ្មាននរណាចង់ជួបប្រទះ។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រ និងមហាជនជាច្រើន សម្តែងនូវក្ដីសោកស្តាយយ៉ាងជ្រាលជ្រៅ និងជូនពរឱ្យវិញ្ញាណក្ខន្ធលោកយាយ កែវ ងួន បានទៅកាន់សុគតិភព៕ អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម