Connect with us

កីឡា

Arsenal ទទួលបានប្រាក់រង្វាន់នៅ UCL ខ្ទង់​រយលានដុល្លារ មិនចាញ់ PSG ទោះត្រឹមជាជើង​ឯករង

បានផុស

នៅ

ក្រុមកាំភ្លើងធំ Arsenal រកបានប្រាក់រង្វាន់យ៉ាងច្រើនមហាសាលពីការប្រកួតប្រជែងក្នុងពាន UEFA Champions League រដូវកាល ២០២៥-២០២៦ ពោល គឺមិនចាញ់ក្រុមជើងឯក Paris Saint-Germain ប៉ុន្មានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរដូវកាលនេះ ក្រុម Arsenal បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រពាន UCL ជាលើកទី ២ ក្រោយខកខានអស់រយៈពេល ២០ ឆ្នាំ ប៉ុន្តែជាអកុសល ពួកគេបានត្រឹមជើងឯករងប៉ុណ្ណោះ បន្ទាប់ពីចាញ់ PSG នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃ សៅរិ៍ ទី ៣០ ខែ ឧសភា ក្នុងវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ ៣-៤ បន្ទាប់ពី ១២០ នាទីស្មើគ្នា ១-១។

ទោះបីជាទទួលបានចំណាត់ថ្នាក់លេខ ២ ក៏ពិតមែន ប៉ុន្តែ Arsenal ត្រូវបានសារព័ត៌មាន The Athletic រាយការណ៍ ថា រកបានប្រាក់ចំណូលសរុបមិនចាញ់ក្រុម PSG ប៉ុន្មានឡើយ ពោលគឺទទួលបានរហូតដល់ទៅ ១៦៦.៥ លានដុល្លារអាមេរិក។

ដោយឡែកក្រុម ក្រុមជើងឯក PSG វិញ ទទួលបានប្រាក់រង្វាន់សរុបលើស Arsenal ត្រឹមតែជាង ៣ លានដុល្លារប៉ុណ្ណោះ ដោយទទួលបានចំនួន ១៧០ លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Legit

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម