ព័ត៌មានជាតិ
អ្នកការទូតជាន់ខ្ពស់៖ មន្ត្រីការទូតឆ្លងកាត់ការប្រឡងរៀបចំដោយក្រសួងមុខងារកាលពីឆ្នាំមុន ពិតជាមានសមត្ថភាពខ្ពស់ និងឆន្ទៈបម្រើជាតិ
រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស លោកស្រី អ៊ាត សោភា ឱ្យដឹងថា មន្ត្រីការទូត កើតចេញពីការប្រឡងរៀបចំកាលពីឆ្នាំ២០២៥ កន្លងទៅ ស្របតាមគោលការណ៍កំណត់ក្នុងនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឈរលើស្មារតី «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព» គឺជាមន្ត្រីការទូតដែលពិតជាមានសមត្ថភាពពិតប្រាកដ មានឆន្ទៈក្នុងការជួយអភិវឌ្ឍជាតិ។ លោកស្រី ថ្លែងដូច្នេះនាថ្ងៃទី៣១ ខែឧសភា ក្នុងពេលក្រសួងការបរទេសសហការជាមួយក្រសួងមុខសារធារណៈរៀបចំការប្រឡងជ្រើសរើសមន្ត្រីការទូតជាលើកទី២ ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧។

រដ្ឋលេខាធិការប្រចាំក្រសួងការបរទេស ឱ្យដឹងថា បេក្ខជនមន្ត្រីការទូតដែលប្រឡងជាប់កាលពីឆ្នាំ២០២៥នោះ បានឆ្លងកាត់ការធ្វើកម្មសិក្សារយៈពេល១ ឆ្នាំពេញដោយជោគជ័យ ទៅតាមបែបបទដែលបានកំណត់។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកស្រី អ៊ាត សោភា បញ្ជាក់ដូច្នេះថា៖«អ្នកដែលបានប្រឡងជាប់ [ជាមន្ត្រីការទូត] កាលពីឆ្នាំទៅ[២០២៥] ហើយឆ្លងកាត់កម្មសិក្សារយៈពេលមួយឆ្នាំ ពិតជាមានសមត្ថភាព ហើយមានឆន្ទៈ ខិតខំក្នុងការបំពេញការងារ។ ដូច្នេះហើយខ្ញុំគិតថា យើងអាចវាយតម្លៃបានថា និយាម និងរបៀបរបបនៃការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីនេះ គឺពិតជាមានប្រសិទ្ធភាព ពិតជាមានតម្លាភាព ហើយពិតជាអាចផ្ដល់មកនូវមន្ត្រីដែលមានសមត្ថភាពពិតប្រាកដមែន។»។

កាលពីខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេស បានសហការជាមួយក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសមន្ត្រីការទូត ដោយមានបេក្ខជនចូលរួមប្រឡងចំនួន៨០៣នាក់ប្រឡងប្រជែង ដែលនេះគឺជាការប្រឡងជ្រើសរើសមន្ត្រីការទូតកាលពីលើកទី១ ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧។ ឆ្លងកាត់ការប្រឡងដ៏តឹងរ៉ឹង និងការបូកពិន្ទុយ៉ាងល្អិតល្អន់ គណៈកម្មការប្រឡងជ្រើសរើសបានបេក្ខជនដែលមានពិន្ទុខ្ពស់បំផុតចំនួនត្រឹមតែ៤៨រូប ខណៈតម្រូវការមានដល់៥០រូប។

ក្នុងនីតិកាលទី៧ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់គោលការណ៍ឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជ្រើសរើសមន្ត្រីការទូតជាន់ខ្ពស់ជំហានដំបូងចំនួន៥០រូបសិននៅត្រឹមឆ្នាំ២០២៥, បន្ទាប់មកនៅឆ្នាំ២០២៦ អនុញ្ញាតឱ្យជ្រើសរើសចំនួន៥០រូបបន្ថែម ហើយនៅឆ្នាំ២០២៧ អនុញ្ញាតឱ្យជ្រើសរើសមន្ត្រីចំនួន៥០រូបបន្ថែមទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


