Connect with us

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង បន្តចុះរដ្ឋបាលត្រួតពិនិត្យតាមខុនដូ ចំនួន ០៥ ទីតាំង

បានផុស

នៅ

អាជ្ញាធរខណ្ឌបឹងកេងកង ចុះរដ្ឋបាលតាមអគារស្នាក់នៅ ខុនដូ អាផាតមិនជួល និង សណ្ឋាគារ ចំនួន ០៥ ទីតាំង ដើម្បីបង្ការទប់ស្កាត់បទល្មើសស្កេម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងកាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និង សណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។

លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា ក្នុងភូមិសាស្ដ្រខណ្ឌបឹងកេងកង មានសរុបចំនួន ០៥ ទីតាំង ជាលទ្ធផលបានរកឃើញជនបរទេសចំនួន ៣៣៧ នាក់ (ស្រី ១៣៥ នាក់) មានឯកសារត្រឹមត្រូវចំនួន ៣៣៧ នាក់។

អភិបាលខណ្ឌបឹងកេងកង ក៏បានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យ មិនបានរកឃើញមានទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ការប្រើប្រាស់គ្រឿងញៀន នោះឡើយ ៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម