ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការលើកទឹកចិត្តសិស្សឲ្យខិតខំរៀនសូត្រ និងត្រៀមខ្លួនបំពេញកាតព្វកិច្ចយោធា
រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក ប៉ែន វិបុល បានណែនាំ និងលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យស្គាល់គុណបុណ្យ និងតបស្នងសងគុណចំពោះឪពុកម្តាយ លោកគ្រូ អ្នកគ្រូ តាមរយៈការខិតខំរៀនសូត្រឲ្យបានពូកែ គោរពវិន័យ មានសីលធម៌ គុណធម៌ ជៀសវាងពីអំពើអបាយមុខផ្សេងៗ ទាំងក្នុង និងក្រៅសាលា ហើយជាពិសេសសូមត្រៀមខ្លួនចូលរួមបំពេញកាតព្វកិច្ចយោធា ដើម្បីរួមចំណែកពង្រឹងវិស័យការពារជាតិឲ្យកាន់តែរឹងមាំ។

ថ្លែងក្នុងពិធីទស្សនាទានព្រះពុទ្ធសាសនា ក្រោមប្រធានបទ «តម្លៃសីលធម៌យុវជនក្នុងសង្គមខ្មែរ» ដែលរៀបចំនៅវិទ្យាល័យមិត្តភាពកម្ពុជា-កំពត ក្រុងកំពត នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉ែន វិបុល មានប្រសាសន៍ថា ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល និងបណ្ដាញសង្គមដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស យុវជនត្រូវមានការប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវ និងមានការពិចារណាឲ្យបានត្រឹមត្រូវ ព្រោះបច្ចេកវិទ្យាអាចផ្តល់ទាំងគុណប្រយោជន៍ និងផលប៉ះពាល់ ប្រសិនបើប្រើប្រាស់មិនបានសមស្រប។

លោកបានលើកឡើងថា បច្ចុប្បន្ននេះ មានសិស្សានុសិស្សមួយចំនួនបានងាកចេញពីគន្លងអប់រំល្អ ដោយមិនសូវស្តាប់ដំបូន្មានរបស់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងចាស់ព្រឹទ្ធាចារ្យ ព្រមទាំងចំណាយពេលច្រើនលើការកម្សាន្តក្នុងបណ្ដាញសង្គម រហូតប៉ះពាល់ដល់ការសិក្សា និងការអភិវឌ្ឍខ្លួនឯង។ ដូច្នេះ យុវជនត្រូវចេះជ្រើសរើសព័ត៌មានល្អៗ ស្វែងរកចំណេះដឹងថ្មីៗ និងប្រកាន់ខ្ជាប់នូវគុណធម៌ សីលធម៌ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។

លោក ប៉ែន វិបុល បញ្ជាក់ថា ព្រះពុទ្ធសាសនាបានបង្រៀនមនុស្សឲ្យប្រព្រឹត្តល្អ លះបង់អំពើអាក្រក់ និងខិតខំកសាងគុណធម៌ក្នុងខ្លួន។ ការគោរពឪពុកម្តាយ និងគ្រូបង្រៀន គឺជាគុណតម្លៃដ៏សំខាន់ដែលយុវជនគ្រប់រូបត្រូវប្រកាន់ខ្ជាប់ ព្រោះអ្នកទាំងនេះជាអ្នកផ្តល់កំណើត ផ្តល់ចំណេះដឹង និងតម្រង់ទិសជីវិតឲ្យទទួលបានភាពជោគជ័យ និងការតបស្នងសងគុណដ៏ប្រសើរបំផុត គឺការខិតខំរៀនសូត្រ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់សង្គម។

ជាមួយគ្នានេះ លោក ប៉ែន វិបុល ក៏បានលើកទឹកចិត្តដល់យុវជនឲ្យយល់ដឹងអំពីកាតព្វកិច្ចចំពោះជាតិ និងប្រជាជន ដោយត្រូវមានស្មារតីស្នេហាជាតិ ស្រឡាញ់សន្តិភាព និងត្រៀមខ្លួនចូលរួមបំពេញកាតព្វកិច្ចយោធាតាមច្បាប់កំណត់។
រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាបានចាត់ទុកថា ការចូលរួមបម្រើក្នុងវិស័យការពារជាតិ មិនត្រឹមតែជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីការទទួលខុសត្រូវចំពោះប្រទេសជាតិ និងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងអធិបតេយ្យភាពជាតិឲ្យបានគង់វង្សផងដែរ។

លោកក៏បានអំពាវនាវឱ្យសិស្សានុសិស្សទាំងអស់ ត្រូវបន្តប្រកាន់ខ្ជាប់នូវពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា រស់នៅដោយសុចរិតភាព វិន័យ និងការទទួលខុសត្រូវ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សា និងអំពើអបាយមុខនានា ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាព មានចំណេះដឹង សមត្ថភាព និងស្មារតីស្នេហាជាតិ រួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនប្រកបដោយចីរភាព នាពេលអនាគ៕
អត្ថបទ៖ សឹង រ៉ាត់


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


