Connect with us

សន្តិសុខសង្គម

បង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ

បានផុស

នៅ

កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បន្ទាប់ពីធើ្វការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ និងអ្នកពាក់ព័ន្ធសរុបចំនួន៤នាក់ យកមកធើ្វការបង្ហាញមុខរួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តន៍តាមបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និង បញ្ជារដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងអនុវត្តន៍ដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានបើកការស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញា និងចុះដល់ទីតាំងកើតហេតុ ឈានដល់ឃាត់ខ្លួនជនដៃដល់ និងអ្នកពាក់ព័ន្ធ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យ និងអ្នកពាក់ព័ន្ធចំនួន០៤ នាក់ ពាក់ព័ន្ធករណី ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់១៦៨០ ផ្លូវ បេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២៣ និង ៣០ នាទី។

នៅចំពោះមុខសមត្ថិច្ច តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញសាកសពជនរងគ្រោះទាំងពីរខាងលើ កប់ក្នុងរណ្តៅលូ មានចាក់បេតុងពី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដកហូតបានវត្ថុតាងមួយចំនួន៖ ដំបង ចំនួន០១, ពូថៅ ចំនួន០១, ខ្សែភ្លើងមួយចំនួន និងទូរស័ព្ទម៉ាកអាយហ្វូន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមជាមួយនិងវត្ថុ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌរាជធានីបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ចំណែកបក្ខនៅសេសសល់កំពុងស្រាវជ្រាវ រកបក្ខពួកសេសសល់៕អត្ថបទ៖ អុឹងម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម