ព័ត៌មានអន្ដរជាតិ
ព្យុះចាងមី វាយប្រហារជប៉ុន មានទាំងមនុស្សរបួស បិទសាលារៀន និងផ្អាកជើងហោះហើរ
ព្យុះត្រូពិច ចាងមី កំពុងបោកបក់ជាមួយកម្លាំងខ្លាំងក្លា លើតំបន់អាស៊ី ដោយឥទ្ធិពលរបស់វា បានជះដល់ប្រទេសជាច្រើន។ ក្នុងនោះ ជប៉ុន ជាប្រទេសមួយ ក្នុងចំណោមប្រទេសនានា ដែលរងការវាយប្រហារដោយមានមនុស្សចំនួន ១៦នាក់រងរបួស, ជើងហោះហើរជាង ៤០០ជើង ត្រូវបានផ្អាក ខណៈមនុស្សរាប់លាននាក់ គ្មានអគ្គិសនីប្រើប្រាស់ ចំណែកអគារ មួយចំនួន ក៏ត្រូវខូចខាត ផងដែរ។

តាមការផ្សាយរបស់ Weather Channel នៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦, ព្យុះនេះ វាយប្រហារប្រទេសជប៉ុន កាលពីថ្ងៃចន្ទ ជាមួយល្បឿន ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយប៉ះចំកោះ អូគីណាវ៉ា និង កាហ្គោស៊ីម៉ា មុនគេ រួចបន្តបោកបក់ លើរាជធានី តូក្យូ។
នៅអូគីណាវ៉ា និងកាហ្គោស៊ីម៉ា, ឥទ្ធិពលព្យុះចាងមី បណ្តាលឲ្យមនុស្ស ១៦នាក់រងរបួស និងបោកផ្តួលរំលំដើមឈើ កាត់ផ្តាច់អគ្គិសនី ដល់ផ្ទះប្រមាណ ៤៨ ០០០ខ្នង។

លើសពីនេះ អគារយ៉ាងតិច ១៥អគារ ត្រូវខូចខាត ហើយសាលារៀនមួយចំនួន ក៏ប្រកាសបិទទ្វារ ជាបណ្តោះអាសន្នផងដែរ ខណៈផ្លូវច្រើនខ្សែ ត្រូវទឹកជន់លិច។
នៅទូទាំងប្រទេស ជើងហោះហើរជាង ៤០០ជើង ត្រូវផ្អាក ខណៈក្នុងនោះ មានជាង ២០០ជើងទៅហើយ ក្នុងទីក្រុងតូក្យូ ដែលធ្វើឲ្យអ្នកដំណើរ ត្រូវជាប់គាំង មិនអាចទៅណាបាន។

សូមជម្រាបថា ព្យុះ ចាងមី ក៏មានឥទ្ធិពលលើប្រទេសកម្ពុជាដែរ ដោយគ្របដណ្ដប់លើតំបន់មួយចំនួន បណ្តាលឲ្យមានភ្លៀងធ្លាក់ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ។
តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ព្យុះ ចាងមី បានកើតឡើងចាប់ពីថ្ងៃទី២៨ ខែឧសភាមកម្ល៉េះ ដោយសារវិវត្តពីសម្ពាធទាប ដែលកើតលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល់ សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


