Connect with us

ព័ត៌មានជាតិ

កម្ពុជា ពង្រឹង TVET តាមបទពិសោធពីប្រព័ន្ធបណ្តុះបណ្តាលរបស់ ប្រទេស​ស្វ៊ីស

បានផុស

នៅ

លោក ហេង សួរ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការដកស្រង់បទពិសោធពីគំរូប្រព័ន្ធ TVET របស់ស្វ៊ីស ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដោយរួមបញ្ចូលគ្នារវាងការសិក្សានៅគ្រឹះស្ថានបណ្ដុះបណ្ដាល និង ការអនុវត្តការងារជាក់ស្ដែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់អារម្មណ៍នេះ ក្នុងឱកាស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលនវានុវត្តន៍ និង បណ្តុះបណ្តាល SPARK Campus , សាលាជំនាញនាឡិកា FORPRO (FORPRO Watchmaking School) និង មជ្ឈមណ្ឌលថែទាំយានយន្ត (Automotive Maintenance Center) កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦ ក្នុងអំឡុងពេលចូលរួមសន្និសីទអន្តរជាតិខាងការងារលើកទី ១១៤ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

នៅក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រី បានចូលរួមពិនិត្យដោយផ្ទាល់អំពីវិធីសាស្ត្រប្រកបដោយនវានុវត្តន៍របស់ប្រទេសស្វ៊ីស លើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ (TVET) រួមទាំងឧបករណ៍បរិក្ខារទំនើបៗ ចុងក្រោយបង្អស់ សម្រាប់ការអភិវឌ្ឍជំនាញផ្នែកបច្ចេកវិទ្យា ដែលរួមមាន ជំនាញផលិតនាឡិកា និង ជំនាញថែទាំយានយន្ត។

លោកក៏បានអញ្ជើញជួបពិភាក្សាជាមួយលោកគ្រូបង្គោល និង សិក្ខាកាមជាច្រើនរូប ដើម្បីធ្វើការឈ្វេងយល់ពីការរៀបចំ និង ការបណ្តុះបណ្តាលកម្មវិធីសិក្សាផ្អែកលើសមត្ថភាព ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

លោក ហេង សួរ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការដកស្រង់បទពិសោធពីគំរូប្រព័ន្ធ TVET របស់ស្វ៊ីស ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដោយរួមបញ្ចូលគ្នារវាងការសិក្សានៅគ្រឹះស្ថានបណ្ដុះបណ្ដាល និង ការអនុវត្តការងារជាក់ស្ដែង។ បទពិសោធនេះ ជាមូលដ្ឋានបន្ថែមក្នុងការធ្វើទំនើបកម្មប្រព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា លើកកម្ពស់គុណភាព និង ការឆ្លើយតប នៃកម្មវិធីអភិវឌ្ឍន៍ជំនាញ ព្រមទាំងការពង្រឹងទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល និង វិស័យឯកជន។

ទន្ទឹមនឹងនេះ ភាគីម្ចាស់ផ្ទះ បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូកម្ពុជា ក្នុងការសិក្សាបទពិសោធជាក់ស្តែងពីប្រព័ន្ធ TVET របស់ស្វ៊ីស និង ចែករំលែកអំពីវិធីសាស្ត្រអនុវត្ត ការគ្រប់គ្រង និង មេរៀនដែលអាចយកមកពិចារណាអនុវត្តបាន។ បន្ថែមពីនេះ ភាគីម្ចាស់ផ្ទះ ក៏បានបង្ហាញឆន្ទៈក្នុងការបន្តចែករំលែកគ្នាទៅវិញទៅមកនូវចំណេះដឹង និង បទពិសោធជាមួយកម្ពុជាលើវិស័យពាក់ព័ន្ធសំខាន់ៗ ផងដែរ នាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម