កីឡា
កីឡាករ ភួង សុវណ្ណ ធ្លាប់តែលេងតួនាទីបាល់ ៣ម៉ែត្រដល់ប្ដូរមកចាប់សេវាវិញពិបាកលេងទម្រាំអាចជួយក្រុមឈ្នះមេដាយមាស
យុវជនឆ្នើមរបស់សកលវិទ្យាល័យស្វាយរៀង ភួង សុវណ្ណ ថាពីមុនធ្លាប់តែលេងតួនាទីបាល់ ៣ម៉ែត្រ (Outside Hitter) ដល់ផ្លាស់ប្ដូរមកលេងស្មាត់ និងត្រូវឈរចាប់សេវាវិញគឺមានការលំបាកខ្លះដែរ និងប៉ះដៃគូល្អទៅទៀតនាំឲ្យតានតឹងទម្រាំយកឈ្នះមេដាយមាសបាន។

កីឡាករ ភួង សុវណ្ណ
កីឡាករ ភួង សុវណ្ណ បានឲ្យដឹងថា នៅវគ្គផ្ដាច់ព្រ័ត្រមេដាយមាសនេះគឺការប្រកួតតានតឹង ព្រោះខាងសកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ក៏មានសមត្ថភាពល្អផងដែរ។ សម្រាប់ខ្លួនគឺមានការលំបាកច្រើនដោយសារតែការផ្លាស់ប្ដូរតួនាទីលេងបែបនេះ។


កីឡាករ ភួង សុវណ្ណ
និស្សិតវ័យ ២០ឆ្នាំរូបនេះបន្ថែមទៀតថា ពីមុនរូបគេលេងនៅតួនាទីបាល់ ៣ម៉ែត្រនោះទេ។ យ៉ាងណាការប្រកួតនៅឧត្តមសិក្សានេះតម្រូវមកលេងក្នុងតំណែងស្មាត់ឈរចាប់សេវាគឺមានការលំបាក និងធ្វើមិនសូវបានល្អឡើយ។ ប៉ុន្តែដោយសារតែមានការសហការគ្នាបានល្អ លេងដោយការទុកចិត្តគ្នា និងមិនបន្ទោសគ្នាទើបក្រុមទាំងមូលអាចយកឈ្នះដណ្ដើមបានមេដាយមាសជូនសកលវិទ្យាល័យរបស់ខ្លួន។

កីឡាករ ភួង សុវណ្ណ
បញ្ជាក់ដែរថា ភួង សុវណ្ណ ជាកីឡាករឆ្នើមមួយរូប និងបានជួយក្រុមសកលវិទ្យាល័យស្វាយរៀងឲ្យឈ្នះលើក្រុមសកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដោយលទ្ធផល ៣-១ ដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាឧត្ដមសិក្សា ឆ្នាំ២០២៦ នៅព្រឹកមិញនេះ៕

ក្រុមសកលវិទ្យាល័យស្វាយរៀងឈ្នះមេដាយមាស
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


