ព័ត៌មានអន្ដរជាតិ
ក្រុមផ្តាច់ខ្លួន ភាគខាងត្បូងថៃ បំផ្ទុះគ្រាប់បែក វាយប្រហារក្បួនរថយន្ត ចៅហ្វាយស្រុក ក្នុងខេត្ត Pattani
ភាគខាងត្បូងប្រទេសថៃ កើតមានការវាយប្រហារឥតស្រាកស្រាន្តឡើយ ដោយលើកចុងក្រោយនេះ មានការបំផ្ទុះគ្រាប់បែក បន្ថែមទៀត ដែលកំណត់គោលដៅ លើចៅហ្វាយស្រុក Mayo នៃខេត្ត Pattani ប៉ុន្តែមិនបានជោគជ័យទេ។

តាមការផ្សាយរបស់ Amarin, ការវាយប្រហារ កើតឡើងនៅម៉ោង ៤:៤០នាទី រសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ សំដៅលើក្បួនរថយន្ត របស់ចៅហ្វាយស្រុក លោក Danuch Naksanga ដែលធ្វើដំណើរវិលត្រឡប់ មកពីពិធីបើកកម្មវិធីប្រកួតកីឡាបាល់ទាត់ ក្នុងឃុំ Lubo Yirai។
យ៉ាងណា លោក Danuch មិនរងគ្រោះឡើយ ប៉ុន្តែគ្រាប់បែក បានបណ្តាលឲ្យមន្ត្រីប៉ូលិស ៦នាក់ ត្រូវរបួស មានធ្ងន់មានស្រាល។

នៅកន្លែងកើតហេតុ មន្ត្រីសមត្ថកិច្ច បានរកឃើញបំណែកឧបករណ៍ផ្ទុះខ្ចាត់ខ្ចាយនៅលើផ្លូវ ខណៈការស៊ើបអង្កេតបឋមបង្ហាញថា វាជាឧបករណ៍ផ្ទុះកែច្នៃ (IED) ញាត់នៅក្នុងធុងដែក ដែលមានទម្ងន់ប្រហែល ១០ គីឡូក្រាម ដោយជនល្មើសប្រើតេឡេបញ្ជាពីចម្ងាយ ដើម្បីចុចបំផ្ទុះ។
ការវាយប្រហារនេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជនផ្តាច់ខ្លួនមួយក្រុម មានប្រដាប់ដោយអាវុធ និងគ្រាប់បែក ក៏បានបើកការវាយប្រហារផងដែរ លើមន្ត្រីល្បាត ចំនួន ១២នាក់ នៅឧទ្យានមួយ ប៉ុន្តែក្នុងខេត្ត Narathiwat ឯណោះ។

ការវាយប្រហារ កើតឡើងនាវេលាម៉ោង ២:៤០នាទី រសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចភូមិលេខ៧ ឃុំ Riko នៃស្រុក Suai Padi។
មន្ត្រីទាំង ១២នាក់នេះ គឺមកពីក្រុមល្បាតឧទ្យាន Budo-Suai Padi ដែលត្រូវរងការបាញ់ប្រហារយ៉ាងសន្ធាប់ ពីសំណាក់ក្រុមផ្តាច់ខ្លួនមូស្លីម ប៉ុន្តែគ្មាននរណាម្នាក់ បាត់បង់ជីវិតឡើយ។
ក្នុងនោះទៀតសោត នៅខេត្ត Yala ឯណោះ, គ្រាប់បែកតាមចិញ្ចើមផ្លូវ បានផ្ទុះក្បែរសាលារៀន ក្នុងស្រុក Raman វាយប្រហាររថយន្តប៉ូលិស ធ្វើឲ្យក្រឡាប់ ប៉ុន្តែមិនមានមនុស្សស្លាប់ឡើយ ពោលគឺបណ្តាលឲ្យតែប៉ូលិស ២នាក់ ព្រមទាំងជនស៊ីវិល ម្នាក់ រងរបួសប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


