សន្តិសុខសង្គម
ឣាវុធហត្ថខេត្តអំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់ មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
ប៉ោយប៉ែត ៖ ក្រោយស្រាវជ្រាវរកឃើញម៉ូតូជនរងគ្រោះ ដែលបាត់ដោយសារចោរលួចលើទីតាំងផ្ទះមួយកន្លែងក្នុងចំណោមម៉ូតូ២២គ្រឿង នៅសង្កាត់ផ្សារកណ្តាល នាថ្ងៃទី១១ មិថុនា ២០២៦នេះ ឣាវុធហត្ថខេត្តបន្ទាយមានជ័យបានអំពាវនាវដល់ម្ចាស់មូតូចំនួន២២គ្រឿង ដែលបាត់ មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដោយភ្ជាប់មួយឯកសារមកជាមួយ។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ផា សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ក្រុងប៉ោយប៉ែតបានបាត់ម៉ូតូ (ម៉ូតូម៉ាកYAMAHA NMAX)។

ជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះធ្វើការស្រាវជ្រាវរកម៉ូតតាមរយៈGPS របស់ម៉ូតូជនរងគ្រោះ រហូតដល់វេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ GPS ម៉ូតូជនរងគ្រោះបានលោតបង្ហាញទីតាំងនៅចំណុចខាងក្រោយវត្តផ្សារកណ្ដាល រហូតរកឃើញសញ្ញា GPS លោតក្នុងផ្ទះថ្ម ប្រក់ស័ង្កសីមួយខ្នង មានចាក់សោរបិទជិតដោយ លឺសំឡេង រោទិ៍ GPS ក្នុងផ្ទះ ដោយមានការសង្ស័យកម្លាំងបានមើលតាមប្រហោងទ្វារផ្នែកខាងលើ ប្រទះឃើញមានម៉ូតូជាច្រើនគ្រឿងនៅក្នុងផ្ទះនោះ។

ដោយទទួលបានការអនុញ្ញាតពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងបានសហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានកាត់សោរផ្ទះចូលប្រទះឃើញម៉ូតូរបស់ជនរងគ្រោះ រួមនឹងម៉ូតូចំនួន២២គ្រឿងផ្សេងទៀត សរុបចំនួន២៣គ្រឿង ហើយក៏ប្រមូលយកម៉ូតូទាំងនោះ មករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីអនុវត្តតាមនីតិវិធី។ ចំពោះម៉ូតូជនរងគ្រោះត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ជូនជនរងគ្រោះវិញហេីយ។
លោកឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ ក៏បានធ្វេីការអំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿងដែលបានបាត់ បេីសង្ស័យថាជារបស់ខ្លួន សូមធ្វេីការទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធម៉ូតូរបស់ខ្លួន ដេីម្បីធ្វេីការផ្ទៀងផ្ទាត់ បេីពិតជារបស់បងប្អូនពិតប្រាកដមែន កម្លាំងជំនាញនឹងធ្វេីការប្រគល់ជូនបងប្អូនវិញតែម្តង៕
ដោយ ៖ អពៅ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


