ព័ត៌មានជាតិ
កម្ពុជា និងចិន បានរៀបចំកម្មវិធីទិវាអន្តរជាតិសម្រាប់កិច្ចសន្ទនាអរិយធម៌
សមាគមមិត្តភាពកម្ពុជា-ចិន សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំនូវកម្មវិធីនៃទិវាអន្តរជាតិសម្រាប់កិច្ចសន្ទនាអរិយធម៌ ក្រោមប្រធានបទ៖ ភាពសុខដុមរមនានៃវប្បធម៌ចម្រុះ រៀនសូត្រពីអរិយធម៌ទៅវិញទៅមក។

លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានគូសបញ្ជាក់ថា អរិយធម៌នីមួយៗមានតម្លៃ និងភាពពិសេសរៀងៗខ្លួន ហើយការគោរពគ្នាទៅវិញទៅមក ការរៀនសូត្រពីគ្នា និងការផ្លាស់ប្តូរបទពិសោធន៍វប្បធម៌ គឺជាមាគ៌ាសំខាន់ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជន និងប្រជាជន ព្រមទាំងរួមចំណែកកសាងសហគមន៍មនុស្សជាតិដែលមានអនាគតរួមប្រកបដោយសន្តិភាព និងវិបុលភាព។

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា កិច្ចសន្ទនារវាងអរិយធម៌ គឺជាស្ពានតភ្ជាប់ដួងចិត្តប្រជាជននៃបណ្តាប្រទេសផ្សេងៗឱ្យកាន់តែជិតស្និទ្ធគ្នា។ លោកបានសង្កត់ធ្ងន់ថា ភាពចម្រុះនៃអរិយធម៌មិនមែនជាឧបសគ្គនៃការអភិវឌ្ឍនោះទេ ប៉ុន្តែជាប្រភពនៃប្រាជ្ញា ការច្នៃប្រឌិត និងការរីកចម្រើនរួម ដែលគួរត្រូវបានថែរក្សា គោរព និងលើកកម្ពស់។

ការចូលរួមយ៉ាងសកម្មរបស់សិស្សនិស្សិត បានឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់យុវជនក្នុងការបន្តមរតកវប្បធម៌ លើកកម្ពស់ការយោគយល់គ្នាឆ្លងវប្បធម៌ និងក្លាយជាបេសកជនមិត្តភាពរវាងកម្ពុជា និងចិន។ តាមរយៈសកម្មភាពនេះ យុវជនបានទទួលនូវចំណេះដឹងថ្មីៗ និងការយល់ដឹងកាន់តែស៊ីជម្រៅអំពីតម្លៃនៃការគោរពភាពខុសគ្នា ការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក និងការរួមរស់ប្រកបដោយភាពសុខដុមរមនាក្នុងពិភពលោកដែលមានភាពចម្រុះ។
ភាពចម្រុះបង្កើតភាពស្រស់ស្អាត ការផ្លាស់ប្តូរបង្កើនការយល់ដឹង និងការរៀនសូត្រពីគ្នាបង្កើតអនាគតរួមដ៏ភ្លឺស្វាងសម្រាប់មនុស្សជាតិ គឺជាសារដ៏មានអត្ថន័យដែលបានបន្លឺឡើងក្នុងទិវាដ៏សំខាន់នេះ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២២ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


